លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ខមានជ័យចុះត្រួតពិនិត្យស្ថានភាពផ្សារស្ទឹងមានជ័យចាស់ដែលមានអាយុកាលតាំងពី​ទសវត្សរ៍​ទី៦០មក

លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ខមានជ័យចុះត្រួតពិនិត្យស្ថានភាពផ្សារស្ទឹងមានជ័យចាស់ដែលមានអាយុកាលតាំងពី​ទសវត្សរ៍​ទី៦០មក

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ស្ថានភាពផ្សារស្ទឹងមានជ័យចាស់ដែលគេដឹងថាមានអាយុកាលសាងសង់ឡើងតាំងពីទសវត្សរ៍ទី៦០​ដោយធ្វើអំពីឈើប្រក់ក្បឿងមកដល់ពេលនេះមានលក្ខណៈចាស់ទ្រុឌទ្រោមយ៉ាងខ្លាំងដែលនឹងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនអាជីវករក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចូលទៅ​ទិញឥវ៉ាន់នៅក្នុងផ្សារនេះលោកឃួង ស្រេង អភិបាលរាជ​ធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣ខែមីនាឆ្នាំ២០២០នេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌមានជ័យចុះពិនិត្យមើ​ល​ស្ថានភាពផ្ទាល់ក្នុងទីតាំងស្ទឹងមានជ័យចាស់នេះមានគម្រោងធ្វើការជួសជុលផ្សារនេះឡើងវិញជាការធានាសុវត្ដិភាពក្នុងការលក់ដូរជូនអាជីវករនេះទៅថ្ងៃអនាគត ។

លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់បងប្អូនអាជីវករផ្សារថាក្នុងនាមអាជ្ញាធររាជធានីភ្នំពេញដែលជាម៉ែ ជាឪរបស់បងប្អូនប្រជាពលរដ្ឋតែងបានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ ។

Sponsor

ជាក់ស្ដែងនៅពេលនេះផ្សារស្ទឹងមានជ័យចាស់ដែលបានកសាងឡើងតាំងពីទសវត្សរ៍ទី៦០មកនោះឃើញថាមានសភាពចាស់ទ្រុឌទ្រោមហើយវានឹងអាចបង្កគ្រោះថ្នាក់ដល់បងប្អូនអាជីវករនិងប្រជាពលរដ្ឋខណៈដែលមានភ្លៀងឬខ្យល់កន្ត្រាក់ម្តងៗ។

ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការជួសជុលផ្សារនេះឲ្យបានល្អប្រសើរឡើងវិញប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកឃួង ស្រេងបានបញ្ជាក់ថា៖

គម្រោងនេះបើបងប្អូនអាជីវករមានការជំទាស់មិនឲ្យធ្វើការជួសជុលឡើងវិញទេអាជ្ញាធរក៏មិនធ្វើការជួសជុលវិញដែរ តែបើមានប្រជាពលរដ្ឋអាជីវករមានការគាំទ្រច្រើនលើស​ពីអ្នកមិនគាំទ្ររដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការជួសជុលឱ្យបានល្អប្រសើរដោយរក្សានូវលំនាំដើមទាំងស្រុង។

គួរបញ្ជាក់ផងដែរថាផ្សារស្ទឹងមានជ័យចាស់តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាផ្សារនេះបានកសាងឡើងក្នុងឆ្នាំ១៩៦៤ដោយធ្វើអំពីឈើប្រក់ក្បឿងដែលមាន​ទំហំ១៣ម៉ែត្រគុណនិង១៨ម៉ែត្រ។

Qប៉ុន្តែមកដល់ពេលនេះដោយសារសត្វល្អិតដូចជាកណ្តៀរ ខ្មូតជាដើមជាដើមចូលស៊ីនិងដោយសារមានអាយុកាលយូរហើយនោះបានធ្វើឱ្យតួផ្សារមានលក្ខណៈពុកផុយ ទើបរដ្ឋបាលខណ្ឌមានជ័យស្នើសុំមករដ្ឋបាលរាជធានីឱ្យធ្វើការជួសជុលឡើងវិញព្រោះខ្លាចមានគ្រោះថ្នាក់ដោយយថហេតុដោយបងប្អូនប្រជាពលរដ្ឋនិងអាជីវករ។