មន្ត្រីនគរបាលឈ្មោះ គឹម​ ឆុន​ ដែលបានlive វីដេអូបង្អួត​សម្រស់និងមិនពាក់ខ្សែក្រវាត់ខណៈកំពុងបើករថយន្តត្រូវថ្នាក់លើហៅទៅអប់រំធ្វើកិច្ចសន្យា

មន្ត្រីនគរបាលឈ្មោះ គឹម​ ឆុន​ ដែលបានlive វីដេអូបង្អួត​សម្រស់និងមិនពាក់ខ្សែក្រវាត់ខណៈកំពុងបើករថយន្តត្រូវថ្នាក់លើហៅទៅអប់រំធ្វើកិច្ចសន្យា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្ដាល​:​ កាលពីថ្មីៗនេះមានមន្ត្រីប៉ូលិសស្រុកកៀនស្វាយ​ម្នាក់បានឡាយវីដេអូនិងគ្មានពាក់ខ្សែក្រវាត់ពេលកំពុងបើក​បររថយន្តធ្វើដំណើរតាមដងផ្លូវដើម្បីបង្អួតគេឯងថាខ្លួនឯងឡូយឆាយសម្បើមណាស់។

ក្រោយពីliveវីដេអូចប់បានធ្វើឲ្យមហាជនផ្ទុះការរិះគន់ជាខ្លាំងលើមន្រ្តីនគរបាលស្រុកកៀនស្វាយរូបនោះព្រោះខ្លួនជាមន្ត្រីអនុវត្តច្បាប់មិនគួរណាអង្គុយលើច្បាប់បែបនេះសោះ។

Sponsor

ក្រោយពីមហាជនធ្វើការរិះគន់យ៉ាងចាស់ដៃត្រូវមន្ត្រីនគរ​បាលរូបនេះត្រូវបានថ្នាក់លើរបស់ខ្លួនកោះហៅមកធ្វើការអប់រំនិងធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរបញ្ឈប់សកម្មភាព​បែបនេះនៅពេលក្រោយទៀត។

Qយោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល Police Commissariat Of Kandal Province ដែលបានបង្ហោះនូវខ្លឺមសារថា(សូមសាធារណៈជនមេត្តាជ្រាបក្រោយពីមានការផ្ទុះការរិះគន់ចំពោះបុគ្គលឈ្មោះ​ គឹម ឆុន ឋានន្តរស័ក្តិអនុសេនីយ៍ឯកអត្តលេខ៥២២៣៨ជាមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដែល​បានធ្វើvideo Live Facebookក្នុងពេលបើកបររថយន្ត និងមិនពាក់ខ្សែក្រវ៉ាត់កន្លងមកក្រុមប្រឹក្សាវិន័យរបស់ស្នង​ការដ្ឋាននគរបាលខេត្តកណ្តាលបានធ្វើការចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះនៅពេលក្រោយទៀត)។