ភ្នំពេញៈ មន្ត្រីនគរបាលម្នាក់ត្រូវបានជាប់កាសង្ស័យពីបទ ប៉ុនប៉ងចាប់រំលោភស្ត្រីម្នាក់ដែលគេស្គាល់ថាជាថៅកែហាងស្រាក្រឡុកក្នុងបន្ទប់ទឹកហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង៤និង១០នាទីព្រឹកថ្ងៃទី០៥ខែមីនាឆ្នាំ២០២០នេះនៅហាងលក់ស្រាក្រឡុកតាមមហាវិថីឈ្នះឈ្នះភូមិត្រាំងទាសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ ច ដ មានទីលំនៅក្នុងខណ្ឌពោធិ៍សែនជ័យមុខរបរលក់ដូរនៅចំណុច ខាងលើពេលរាត្រី ។
ចំណែកជនសង្ស័យបើតាមសម្តីរបស់ជនរងគ្រោះអះអាង ពេលដែលប្រតាយប្រតបគ្នាដណ្តើមបានកាតជាមន្ត្រីនគរបាលជាតិនោះ ឈ្មោះ ប៉ែន ច័ន្ទរស្មី ភេទប្រុស អាយុ៣១ឆ្នាំ មានឋានន្តរសក្តិជាអនុសេនីយ៍ត្រីអត្តលេខ៨៣២៣១នគរបាលជាតិមានទីលំនៅផ្ទះលេខ២៣ផ្លូវ៣៣៥សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថាគាត់មិនដែលស្គាល់ជនសង្ស័យឡើយហើយមុនកើតហេតុជនសង្ស័យរួមជាមួយបក្ខពួកមួយក្រុមចូលទៅផឹកស៊ីនៅហាងរបស់គាត់លុះដល់វេលាម៉ោងកើតហេតុគ្រាដែលគាត់ដើរទៅចូលបន្ទប់ទឹកនៅផ្សារបឹងបៃតងចម្ងាយពីកន្លែងលក់ប្រមាណ៨០ម៉ែត្ររៀបចេញមកវិញក៏ត្រូវជនសង្ស័យដើរចូលទៅហើយធ្វើសកម្មភាពរុញគាត់ឲ្យចូលក្នុងបន្ទប់ទឹកវិញរួចចាប់ឱបជាប់ខ្ទប់មាត់ ថើបគាប់ជួនត្រូវបានប្អូនប្រុសគាត់ដែលនៅជួយលក់ទីនោះដែរដើរទៅតាមហៅព្រោះមានភ្ញៀវកុម្ម៉ង់ម្ហូបទើបដឹងរឿង ស្រែកឆោឡោប្រតាយប្រតប់គ្នាចាប់ទាញបានកាតមន្ត្រីរាជការ(អត្តសញ្ញាណប័ណ្ណនគរបាលជាតិ)ចំណែកជនសង្ស័យភ័យរត់គេចទៅបាត់ទាំងបក្ខពួកលុះមួយសន្ទុះក្រោយមក ជនសង្ស័យនិងបក្ខពួកបានវិលត្រឡប់មកវិញព្យាយាមយកកាតទៅវិញតែជនរងគ្រោះមិនឲ្យសំខាន់និយាយគ្នារកយុត្តិធម៌សិនតែត្រូវបានក្រុមជនសង្ស័យរករឿងគំរាមវាយលើជនរងគ្រោះ២នាក់បងប្អូនទើបបង្កឲ្យកាន់តែភ្ញាក់ផ្អើលដល់អ្នកជិតខាងក្រុមជនសង្ស័យឃើញសភាពមិនស្រួលនាំគ្នារត់គេចបាត់អស់ ។
ក្រោយកើតហេតុជនរងគ្រោះប្តឹងទៅសមត្ថកិច្ចហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចុះទៅដល់សាកសួរនិងពិនិត្យផ្ទាល់តាមការចង្អុលបង្ហាញពីជនរងគ្រោះរួមជាមួយកាតនគរបាលមានឈ្មោះជនសង្ស័យខាងលើរួចនាំទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹងចាត់ការតាមផ្លូវច្បាប់ ៕


