ក្រុមចោរពីរនាក់ប្រដាប់ដោយអាវុធចូលប្លន់ផ្ទះមួយកន្លែងចាប់មេដោះចងរួច​យក​កូនកន្សែង​​ញ៉ុ​ក​មាត់យក​អស់​ជាង១​ពាន់​ដុល្លាររត់គេចខ្លួនបាត់ដោយសុវត្តិភាពនៅខេត្តកណ្តាល

ក្រុមចោរពីរនាក់ប្រដាប់ដោយអាវុធចូលប្លន់ផ្ទះមួយកន្លែងចាប់មេដោះចងរួច​យក​កូនកន្សែង​​ញ៉ុ​ក​មាត់យក​អស់​ជាង១​ពាន់​ដុល្លាររត់គេចខ្លួនបាត់ដោយសុវត្តិភាពនៅខេត្តកណ្តាល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្តាល​:​ ជនសង្ស័យ​ដែលមាន​គ្នា​២​នាក់បាន​ធ្វើ​សកម្មភាព​ចូលចាប់​ស្ត្រី​មេដោះ​ម្នាក់​ចងដៃចងជើងនិង​យក​កន្សែង​ញ៉ុ​ក​មាត់ហើយ​រើ​កកាយ​យក​ប្រាក់​អស់​ជាង១០០០​ដុល្លារ​ទាំង​កណ្តាលថ្ងៃត្រង់បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រហែល​២​រសៀលថៃ្ង​ទី​៥ខែមីនាឆ្នាំ​២០២០នៅ​ចំណុច​ភូមិ​ត្រ​យឹ​ងឃុំ​ពើកស្រុក​អង្គស្នួលខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថាជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ សុខ ហេង ភេទ​ស្រីអាយុ​៦០​ឆ្នាំស្នាក់​នៅ​ត្រ​យឹ​ងឃុំ​ពើក ស្រុក​អង្គស្នួល(​ជា​អ្នក​មើលថែ​ក្មេង​)ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ ទាវ ភេ​ក​ឡេ​ង ភេទ​ស្រីអាយុ​២៨​ឆ្នាំមុខរបរ​គណនេយ្យ​រោងចក្រស្នាក់​នៅ​ភូមិ​ត្រ​យឹ​ងឃុំ​ពើកស្រុក​អង្គស្នួលខេត្តកណ្តាល ។

Sponsor

បើ​តាម​សាក្សី​ជា​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ថាមុន​ពេល​កើតហេតុជន​រង​គ្រោះជា​មេដោះ​មើលថែ​ក្មេងនិង​ម្ចាស់ផ្ទះ​កំពុង​អង្គុយ​ញ៉ាំ​បាយ​ជុំ​គ្នារហូត​ដល់​ម៉ោង​១​រសៀលទើប​ម្ចាស់ផ្ទះ​ចេញ​ទៅ​ធ្វើការ​រោងចក្រ​បាត់​ទៅ​។

លុះដល់​នៅ​ម៉ោង​កើតហេតុ​ខាងលើក៏​មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់បាន​ប្រើ​អាវុធ​ដោយ​មានកូន​កាំ​បិត​ចិតបន្លែ​ចំនួន​២ចូល​ទៅ​ចាប់​ចងដៃ ចងជើង និង​យក​កន្សែង​ញ៉ុ​ក​មាត់​អ្នក​មើលថែ​ក្មេង​ក្នុងផ្ទះ​កើតហេតុ​មិន​ឲ្យ​ស្រែក​នោះ​ទេហើយ​ពួក​គេ​ក៏​បាន​ធ្វើ​សកម្មភាព​រើ​កកាយនៅខាងក្នុងបងន្ទប់រួច​ប្លន់​យក​លុយកាក់អស់​ប្រមាណ​១២០០​ដុល្លារ​អា​មេ​រិកនិង​លុយ​ខ្មែរ​៨០​ម៉ឺន​រៀលរួច​ក៏​គេចខ្លួន​បាត់​តែ​ម្តង ។

ចំណែក​សាក្សី​ម្នាក់​ឈ្មោះ ជាក់ សុ​ភ័​ណ្ឌ ភេទ​ស្រីអាយុ​២៣​ឆ្នាំមុខរបរ​លក់ដូរ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​បំភ្លឺ​ថាគាត់​បានឮ​សម្លេង​ក្មេង​យំ​ខ្លាំង​ៗ​នៅ​ម៉ោង​២​និង​៣០​នាទី​នោះទើប​មានការ​សង្ស័យ​ក៏​រត់​ទៅ​មើល ។

លុះ​ពេល​ទៅ​ដល់​ក៏​លើក​ក្មេង​នោះ​ពររួច​ដើរ​រក​យាយ​មើល​វា ស្រាប់តែ​ឃើញ​យាយ សុខ ហេង (​អ្នកបម្រើ​) ត្រូវ​បាន​ចោរ​ចងដៃ​ចងជើង​ដោយ​ក្រ​ម៉ា​ជាប់​នៅ​ក្នុង​បន្ទប់ទឹក​ទៅ​ហើយ និង​មាន​ឃើញ​កូនកាំបិត​នៅ​ក្បែរ​នោះ​ទៀត​ផង​ទើប​រូប​គាត់​ទូរស័ព្ទ​ទៅ​ម្ចាស់ផ្ទះ​ឲ្យ​ចេញ​មក​មើលនៅ​ពេល​ម្ចាស់ផ្ទះ​មក​ដល់​ក៏​បានឃើញ​ហេតុការណ៍​នេះនិង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ដឹង​រឿង​នេះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុសមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់និង​កំពុង​ដុតដៃដុតជើង​ប្រើប្រាស់​កម្លាំង​ជំនាញបើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​តាម​រកមុខ​សញ្ញា​ប្លន់​ទាំង​កណ្តាលថ្ងៃត្រង់​នោះ​ហើយ៕