តាកែវ: បុរស់ម្នាក់ត្រូវបានជនសង្ស័យជិះរថយន្តមកធ្វេីសកម្មភាពបាញ់ជាច្រេីនគ្រាប់មកលេីកែសំណាងល្អត្រូវចំតែជេីងម្ខាងបណ្តាលអោយរងរបួសឆ្ងន់ក្រោយពីកេីតហេតុរួចជនបង្ករបានបេីករថយន្តគេចខ្លួនបាត់ករណីនេះកើតឡើងនៅថ្ងៃទី០៨ខែមីនាឆ្នាំ២០២០វេលាម៉ោង២១និង១០នាទីស្ថិតនៅតាមផ្លូវលំខាងកើតវត្តអង្គតាពៅភូមិខ្វាវឃុំខ្វាវស្រុកសំរោងខេត្តតាកែវ។
ប៉ូលិសបានឲ្យដឹងថាជនរងគ្រោះឈ្មោះ អៀត សំអុល ភេទប្រុសអាយុ៤០ឆ្នាំរស់នៅចំនុចកើតហេតុខាងលើហើយមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូពីកើតមកលិចលុះដល់ចំណុចខាងលើស្រាប់តែមានរថយន្ដមួយគ្រឿងជិះមកជិតរួចបានទាញកាំភ្លើងខ្លីម៉ាកឡុកបាញ់ស្រោចមកលើជនរងគ្រោះបណ្ដាលឲ្យធ្លាយកំភួនជើងស្ដាំនិងបាក់ភ្លៅស្ដាំរួចជនសង្ស័យបានជិះរថយន្តចេញទៅបាត់ស្រមោល។
ប៉ូលិសបន្តថាជនសង្ស័យបានបាញ់ចំនួន០៧គ្រាប់មកលើជនរងគ្រោះករណីនេះកំពុងតែស្រាវជ្រាវថាបណ្តាលមកពីរឿងអ្វីទេីបធ្វេីអោយមានកាបាញ់បោះមកលេីបុរស់ម្នាក់កំពុងតែជិះម៉ូតូ។
បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជភ្នំពេញចំណែកជនសង្ស័យខាងលើបើតាមសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថាកម្លាំងជំនាញបានកំណត់មុខសញ្ញារួចហើយនិងបន្តស្វែងរកចាប់ខ្លូនហើយរឿងបាញរះនេះអាចបណ្ដាលមកពីទំនាស់រវៀងជនរងគ្រោះនិងជនសង្ស័យ៕

