មុខសញ្ញា​លួចគាស់ផ្ទះប្រជាពលរដ្ឋ២នាក់ដែលបានយក​លុយនិងគ្រឿងអល័ង្កាអស់ជាង៦ម៉ឺនដុល្លារត់គេចខ្លួនបាន​៥ថ្ងៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់

មុខសញ្ញា​លួចគាស់ផ្ទះប្រជាពលរដ្ឋ២នាក់ដែលបានយក​លុយនិងគ្រឿងអល័ង្កាអស់ជាង៦ម៉ឺនដុល្លារត់គេចខ្លួនបាន​៥ថ្ងៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ជនសង្ស័យចំនួន២នាក់ដែលបានធ្វើសកម្មភាពចូលលួចគាស់ផ្ទះប្រជាពលរដ្ឋយកបានលុយនិងគ្រឿងអ​ល័ង្កាសរុប៦ម៉ឺនដុល្លាអាមេរិករួចរត់គេចខ្លួនបានរយៈ៥ថ្ងៃត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ឈានទៅដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ផងដែរ។

ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង
១១នឹង៣៥នាទីយប់ថ្ងៃទី១០ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៥៤កែងផ្លូវលេខ៦៣នៅចំណុចក្បែរនឹងកាហ្វេរតនៈគីរីស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញរាជធានីភ្នំពេញ។

Sponsor

តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកំរិតស្រាល​នៃសង្នការរាជធានីភ្នំពេញបានអោយដឹងថាមុនពេលកើត​ហេតុជនសង្ស័យដែលមានគ្នាចំនួន២នាក់បានធ្វើកម្មភាព​លួច​គាស់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅជាន់ទី២ផ្លូវលេខ​១៨២ក្បែរនឹងហាងនំអប្សរាស្ថិតនៅក្នុងសង្កាត់បឹងព្រលឹតខណ្ឌ៧មករាតាំងពីថ្ងៃ៧ខែមិនាឆ្នាំ២០២០នៅវេលាម៉ោង​១២នឹង៣៥នាទីរំលងអាធាត្រសរុបជាទឹកប្រាក់៣មុឺន​ដុល្លានិងគ្រឿងអល័ង្កា៣មុឺនដុល្លាសរុបទាំងអស់ស្មើរនិង៦ម៉ឺន​ដុល្លាជាងក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ
សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវអស់រយៈពេលជិត៥ថ្ងៃទើបតាមក្របួចបានជនសង្ស័យទី១នៅផ្លូវលេខ៦៣ម្តុំការ​ហ្វេរតនៈគីរីហើយជាងប៉ុន្មានម៉ោងក្រោយមកក៏ឈានទៅធ្វើការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ទៀតដែលជាអ្នកធ្វើកម្មភាពលួចគាស់ផ្ទះផ្ទាល់តែម្តងនៅចំណុចម្តុំវត្តបុទុមតីយកមកសួរនាំ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។