បុរស់ម្នាក់បេីករថន្តម៉ាកហាយឡែនឌ័រក្នុងស្ថានភាពស្រវឹងជោគធ្លាក់ភ្នែកមិបានមេីលសមត្ថកិច្ចកំពុងតែឈរ​វអនុវត្តន៍​ច្បាប់​ចរាចរណ៍​បេីកទៅបុកបណ្តាលអោយរងរបួស៣នាក់

បុរស់ម្នាក់បេីករថន្តម៉ាកហាយឡែនឌ័រក្នុងស្ថានភាពស្រវឹងជោគធ្លាក់ភ្នែកមិបានមេីលសមត្ថកិច្ចកំពុងតែឈរ​វអនុវត្តន៍​ច្បាប់​ចរាចរណ៍​បេីកទៅបុកបណ្តាលអោយរងរបួស៣នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ស្នងការរងចំនួន២នាក់និងកម្លាំងអន្តរាគមន៍ម្នាក់បានត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរខណៈកំពុងតែឈរអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោករិតបណ្តឹងអំពីការបើកបរក្រោមឥទ្ធិពល​ស្រវឹងនិងឆែកអាវុធជាតិផ្ទុះត្រូវរថយន្តបង្កបើកបរដោយបុរសម្នាក់ស្រវឹងស្រាជោគជាំបើកបុកពេញទំហឹងបណ្តាលឲ្យត្រូវរងរបួស៣នាក់ត្រូវបានដឹកតាមរថយន្តសង្គ្រោះយកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១​នឹង​៣៥នាទីយប់ថ្ងៃទី១១ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវព្រះមុន្នីវង្សនៅចំណុចមុខវត្តកោះស្ថិតនៅក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។

Sponsor

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌដូនពេញបានអោយដឹងថានៅមុនពេលកើតហេតុដោយមានបទបញ្ជាផ្ទាល់ពីលោក​ឧត្តមសេនីយ៍ឯក សថេតអគ្គស្នងការនគរបាលជាតិនឹងជា​សង្នការរាជធានីភ្នំពេញបានចេញបញ្ជាអោយសមត្ថកិច្ចទាំង​១៤ខណ្ឌអនុវត្តន៍ច្បាប់ចរាចរណ៍ចាប់មួកកញ្ចក់ពិនិត្យជាតិ​ស្រវឹងនិងអាវុធហត្ថជាតិផ្ទុះការអនុវត្តន៍ច្បាប់នេះគឺត្រូវចាប់ផ្តើមពីវេលាម៉ោង១០យប់រហូតទៅដល់ម៉ោង២នឹង៣០នាទី​រំលងអាធាត្រប៉ុន្តែជាក់ស្តែងនៅអធិការនគរបាលខណ្ឌដូន​ពេញគឺកម្លាំងចំរុះមានទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ​ដូនពេញរួមនឹងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការរាជធានីភ្នំពេញការិយាល័យចរាចរណ៍ផ្លូវកម្លាំងព្រហ្មទណ្ឌនឹងផ្នែកគ្រឿងញ្ញៀននៃសង្នការរាជធានីភ្នំពេញដោយដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សរ សំណាង សង្នការរងទទួលផែនអន្តោប្រវេសន្ននិងអ្នកស្រីឧត្តមសេនីយ៍ទោ សុីម ផាណុំ ស្នងការរងទទួលផែនការជួញដូរមនុស្សត្រូវរងរបួសយ៉ាងដំណំនឹងកម្លាំងអន្តរាគមន៍ពិសេសម្នាក់ទៀតត្រូវបានរងរបួសធ្ងន់ធ្ងរដោយសារតែកំពុងតែឈរអនុវត្តន៍ច្បាប់ចរាចរណ៍​ ស្រាប់តែមានបុរសម្នាក់មានឈ្មោះ​ ឆាយ​ គឹមហួន ភេទ​ប្រុសអាយុ៣៣ឆ្នាំស្នាក់នៅផ្ទះលេខ១០៣៨ផ្លូវបេតុងភូមិទ្រុងមាន់សង្កាត់អូរបែកក្អមខណ្ឌសែនសុខមុខរបរជាអនុ​ការិយាល័យក្រសួងទេសចរណ៍បើករថយន្តបង្កមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ​2BD-9867បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិស​ដៅពីត្បូងទៅជើងទើបតែចេញមកពីកម្មពិធីគេស្រវឹងស្រាធ្លាក់ភ្នែកបើកបុកចំកម្លាំងសមត្ថកិច្ចកំពុងតែរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជ្រុលបុកចំលោកស្រីឧត្តមសេនីយ៍ទោ សុីម ផាណុំ​ ស្នងការងទទួលផែនការជួញដូរមនុស្សនិងលោកឧត្តមសេនីយ៍ត្រីសរសំណាងសង្នការរងទទួលផែនអន្តោប្រវេសន៍រួមនិងកម្លាំងអន្តរាគមន៍ម្នាក់ទៀតបណ្តាលអោយរងរបួសយ៉ាងដំណំភ្លាមៗនោះដែររថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មីបានមកដល់ដឹកយកសមត្ថកិច្ចដែលត្រូវរបួសយកទៅមន្ទីរពេទ្យកាលម៉ែត្រដើម្បីសង្គ្រោះ។

ចំណែកអ្នកបើកបររថយន្តបង្កវិញត្រូវបានកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោកធ្វើការវាសជាតិអាកុលឃើញមានចំនួនសរុបទាំងអស់0.78មីលីតខ្យល។

ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាយខ្នោះនិងឃាត់ខ្លួនយកទៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់៕