តារាចម្រៀង​ខាងរ៉េប​ នេន​ ទុំ​ ជួបគ្រោះថ្នាក់ចរាចរណ៍បេីក​ទៅរថយន្តបុកក្របីខណះកំពុងតែធ្វេីដំ​ណើរទៅកាន់ទឹកដីនៃខេត្តព្រះសីហនុ

តារាចម្រៀង​ខាងរ៉េប​ នេន​ ទុំ​ ជួបគ្រោះថ្នាក់ចរាចរណ៍បេីក​ទៅរថយន្តបុកក្របីខណះកំពុងតែធ្វេីដំ​ណើរទៅកាន់ទឹកដីនៃខេត្តព្រះសីហនុ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ មានករណីភ្ញាក់ផ្អើលមួយកាលពីយប់រាត្រីថ្ងៃទី​១១​ខែមីនាឆ្នាំ២០២០នេះបន្ទាប់ពីតារាចម្រៀងរ៉េបល្បីឈ្មោះ នេន ទុំ ត្រូវបានអ្នកសិល្បៈបញ្ចេញព័ត៌មានថាបានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយក្នុង​ពេល​លោក​បើក​ឡាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត។

យោងតាមតារាសម្តែង និងពិធីករ វីជេ ដាដា ជា​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​នេនទុំ បាន​សរសេរ​ថា សំឡាញ់​របស់​លោក បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​បើក​រថយន្ត​ម៉ាក​ឡិចស៊ីស​របស់​លោក​បុក​ជាមួយ​នឹង​ក្របីគ្រាដែលតារារូបនេះធ្វើដំ​ណើរទៅកាន់ទឹកដីនៃខេត្តព្រះសីហនុ។

Sponsor

វីជេ ដាដាបានបញ្ជាក់ថា“ចូល​រួម​សោកស្ដាយ​សម្រាប់​សម្លាញ់ នេន ទុំក្នុង​គ្រោះថ្នាក់​ចរាចរណ៍ សង្ឃឹម​ថា​ទេវតា និង​ជួយ​ថែរក្សា​អាយុ​ជីវិត​សម្លាញ់​ខ្ញុំ​ផង!”។

ទោះជាយ៉ាងណា​មិន​ទាន់​មាន​ព័ត៌មាន​លម្អិតអំពី​គ្រោះ​ថ្នាក់​នេះនិង​ថាពេល​នេះ នេន ទុំ សុខ​ទុក្ខ​យ៉ាង​ណា​មិន​ទាន់​ដឹង​ឡើយដោយ​ទាំង​សាមី​ខ្លួន នេន ទុំ និង​ ​វីជេ ដាដា នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន។

អ្នក​គាំទ្រ​លោក​ជា​ច្រើនបាននិង​កំពុង​បន់​​ស្រន់​ឲ្យ​ នេន ទុំ ផុត​គ្រោះ​ភ័យព្រោះ​មើល​តាម​ស្ថានភាព​គ្រោះ​ថ្នាក់គឺ​លោក​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដ៏​គួរ​ឲ្យ​បារម្ភដោយ​សារ​រថយន្ត​ឡិចស៊ីស​របស់​លោកខូច​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង៕