អ្នកចូលចិត្តញុំចាហួយដូងជាពិសេសក្មេងៗ!មន្រ្ដី​កាំកុងត្រូ​ល​សាខាខេត្តកំពង់ធំដកហូតចាហួយដូងម៉ាក(THANH BINH​)​១៨កេសនាំចូលពីវៀតណាមដែលផ្សំពីកៅស៊ូនៅផ្សារឃុំសាលាវិស័យ

អ្នកចូលចិត្តញុំចាហួយដូងជាពិសេសក្មេងៗ!មន្រ្ដី​កាំកុងត្រូ​ល​សាខាខេត្តកំពង់ធំដកហូតចាហួយដូងម៉ាក(THANH BINH​)​១៨កេសនាំចូលពីវៀតណាមដែលផ្សំពីកៅស៊ូនៅផ្សារឃុំសាលាវិស័យ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់​ធំ​:​ មន្រ្ដី​សាខាកាំកុងត្រូលខេត្តកំពង់បានសហការជា​មួយកម្លាំងចម្រុះនិងមន្ទីរពាណិជ្ជកម្មខេត្តការិយាល័យនគ​រ​បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលបាន​បើកប្រតិបត្តិការចុះបង្ក្រាបនិងដកហូតបានចាហួយដូងម៉ាក (THANH BINH) ចំនួន១៨កេសដែលនាំចូលពីប្រទេសវៀតណាមផ្សុំពីសារធាតុកៅស៊ូនិងលាយសារធាតុគីមីពីអាជីវ​ករនៅផ្សារឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ។

ប្រតិបត្តិការនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២​០​២០ក្រោមការសម្របសម្រួលរបស់លោកព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តកំពង់ធំដែលចុះអនុវត្តផ្ទាល់ដោយលោក ដួង សារ៉ន ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តំពង់ធំដកហូតចាហួយដូងម៉ាក(THANH BINH)ចំនួន១៨កេស។

Sponsor

ក្នុងប្រតិបត្តិការនេះលោក លៀង សុភា ប្រធានសាខាកាំកុងត្រូលសាខាខេត្តកំពង់ធំបានលើកឡើងថាចាហួយដូងម៉ាក ជាផលិតផលរបស់ប្រទេសវៀតណាមគឺជាទំនិញហាមឃាត់​នាំចូលនិងចរាចរណ៍នៅលើទីផ្សារព្រោះទំនិញនេះផ្សុំឡើងពីសារធាតុកៅស៊ូលាយជាមួយមេស្ករដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលបរិភោគយ៉ាងធ្ងន់ធ្ងរ ជាពិសេសកុមារ។

លោកបានបន្តថាចាហួយដូងម៉ាក (THANH BINH) លែងមានវត្តមាននៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ អស់រយៈជិត១ឆ្នាំមកហើយដោយឡែកក្នុងប្រតិបត្តិការនេះដំបូងប្រទះឃើញចំនួន៣កេសនៅផ្សារឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

បន្ទាប់មកបន្តនីតិវិធីធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរនិងធ្វើការ​ស៊ីបសួរបន្ថែមរកទីតាំងចែកចាយ(ដេប៉ូ)ព្រមទាំងសុំគោល​ការណ៍ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះឆែកឆេរដេប៉ូ ចែកចាយលក់ដុំមួយកន្លែងដែលមានម្ចាស់ឈ្មោះលោក សេង ហ៊ុន និងលោកស្រី គុយ គីមហួយ មានទីតាំងនៅ​សង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែនខេត្តកំពង់ធំ។

តាមរយៈការចែកចាយនូវទំនិញហាមឃាតរបស់ម្ចាស់ដេប៉ូរូបនេះលោក ដួង សារ៉ន ព្រះរាជអាជ្ញារងអយ្យការអម​សា​លាដំបូងខេត្តកំពង់ធំបានបញ្ជាក់ថាអយ្យការសាលាដំបូងខេត្តកំពង់ធំនឹងសាកសួរបន្ថែមលើជនសង្ស័យព្រមទាំងបន្តនីតិវធីច្បាប់ចំពោះម្ចាស់ដេប៉ូនេះបន្តដូចមានចែងក្នុងមាត្រទី២៧នៃច្បាប់ស្តីអំពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើ​ផលិតផលទំនិញនិងសេវាដែលធ្វើការផ្តោតសំខាន់លើកិច្ចការពារអ្នកប្រើប្រាស់ជាចម្បង។

ក្នុងប្រតិបត្តិការនេះដែរកាំកុងត្រូលសាខាខេត្តកំពង់ធំបានធ្វើការដកហូតទឹកសុទ្ធដែលគ្មានកាលបរិច្ឆេទប្រើប្រាស់ទឹក​សុទ្ធ​គ្មានការអនុញ្ញាតច្បាប់ចំណុះ៥០០មីល្លិលីត្រចំនួនចំនួន​៦ម៉ាកដែលមានចំនួនសរុប១.១២១យួរស្មើ១៣.៤៥២ដបដឹកជញ្ជូនមករក្សាទុករង់ចាំកម្ទេចចោល៕