ភ័យឡេីងប៉ះសក់ពេលទៅធ្វេីស្រែស្រាប់តែប្រទះឃេីញគ្រាប់យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​​​៣​គ្រាប់​រត់ទៅរាយការជូនសមត្ថកិច្ច

ភ័យឡេីងប៉ះសក់ពេលទៅធ្វេីស្រែស្រាប់តែប្រទះឃេីញគ្រាប់យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​​​៣​គ្រាប់​រត់ទៅរាយការជូនសមត្ថកិច្ច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បន្ទាយមានជ័យ​:​ ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ស្រែស្រាប់តែ​ប្រទះឃើញគ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់បានរាយការណ៍​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្នំ​ដី​ហើយ​បាន​ប្រគល់​ទៅ​ឲ្យ​ស៊ី​ម៉ាក់​យក​ទៅ​កម្ទេច​ចោល​បន្ត​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ខែ​មីនាឆ្នាំ​២០២០​នៅ​ភូមិ​កំពីងពួយឃុំ​ភ្នំ​ដីស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ។

លោក​វរសេនីយ៍ឯក យ៉​ត សុផល​ អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹងថា​មាន​ប្រជាពលរដ្ឋ​ចំនួន​២​នាក់ដែល​បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​នោះ​ មាន​​ ​ឈ្មោះ ជុំ ប៊ុន​ជាតិ ភេទ​ប្រុសអាយុ​៣៨​ឆ្នាំ​និងម្នាក់​ទៀត​មានឈ្មោះ លាក់ ភេទ​ប្រុសអាយុ​៥៩​ឆ្នាំ​នៅ​ភូមិ​កំពីង​ពួយឃុំ​ភ្នំ​ដីស្រុក​ភ្នំស្រុកខេត្ត​បន្ទាយមានជ័យ។

Sponsor

លោក​វរសេនីយ៍ឯក យ៉​ត សុផល បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​នោះប្រជាពលរដ្ឋ​ទាំង​២​នាក់​បាន​ទៅ​ធ្វើ​ស្រែ​នៅ​ចំណុច​ឆ្ងាយ​ពី​ភូមិស្រាប់តែ​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម គឺ​ក្បាល​គ្រាប់​៦០​ម​មចំនួន​២​គ្រាប់នៅ​ខាងលិច​ភូមិ​និងគ្រាប់​បែក​ដីប្រភេទ F1 មួយ​គ្រាប់ហើយ​បាន​រាយការណ៍​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដីភ្នំ​ដី និង​សហការ​ជាមួយ​មន្ត្រីនៃ​អង្គភាព​ហេ​ទ​ឡូ​ត្រា​សដ៍នាំ​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងអស់​ទៅ​ធ្វើការ​បំផ្លាញ។

លោក​អធិការ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្រុង​ស្រុក​ភ្នំស្រុក​ទាំងអស់ប្រសិន​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ហាម​ដាច់​ខាត​ប៉ះពាល់ហើយ​សូម​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​ដែល​នៅ​ជិត​មូលដ្ឋាន​របស់​បងប្អូន​ឲ្យ​បាន​ទាន់​ពេលវេលាដើម្បី​នគរបាល​មាន​វិធានការ​ផ្តល់​ព័ត៌មាន​ទៅ​ជំនាញ​ស៊ីម៉ាក់​ឬ​ហេ​ឡូ​ត្រា​សដ៍យក​ទៅ​ធ្វើការ​បំផ្លាញ​ចោល៕