បងថ្លៃពិធីការនីកញ្ញា​ សាសា ដ៏ល្បីឈ្មោះមួយរូបសង្ស័យមានវិបត្តិក្នុងគ្រួសារ(ទាស់ជាមួយស្វាមី)ជិះរថយន្តមកឈប់​លើស្ពានអាកាស៧មករាប៉ងលោតសម្លាប់ខ្លួនតែត្រូវអ្នកធ្វេីដំណេីរឃេីញឃាត់ទាន់

បងថ្លៃពិធីការនីកញ្ញា​ សាសា ដ៏ល្បីឈ្មោះមួយរូបសង្ស័យមានវិបត្តិក្នុងគ្រួសារ(ទាស់ជាមួយស្វាមី)ជិះរថយន្តមកឈប់​លើស្ពានអាកាស៧មករាប៉ងលោតសម្លាប់ខ្លួនតែត្រូវអ្នកធ្វេីដំណេីរឃេីញឃាត់ទាន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពែញ: នារីម្នាក់ត្រូវបានគេស្គាល់ថាជាបងថ្លៃតារាពិធី​ការ​នីល្បីឈ្មោះម្នាក់បានជិះរថយន្តមកឈប់នៅលេីស្ពានអា​កាស៧មករាបំរុងលោតពីលេីស្ពានសម្លាប់ខ្លួនត្រូវអ្នកធ្វេីដំ​ណេីរតាមផ្លូវជួយទាន់ពេលហេតុការនេះកេីតឡេីង​នៅថ្ងៃ​ទី១៣ខែមីនាឆ្នាំ២០២០នៅចំណុចលើស្ពានអាកាស៧មករាក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានី​ភ្នំពេញ។ 

នារីម្នាក់ត្រូវជាបងថ្លៃកញ្ញាសាសាដែលជាពិធីការិនីដ៏ល្បីមួយរូបមានវិបត្តិក្នុងគ្រួសារ(ទាស់ជាមួយស្វាមី)ជិះរថយន្តមកលើស្ពានអាកាស៧មករាប៉ងលោតសម្លាប់ខ្លួនត្រូវបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឃើញហេតុការណ៍នេះជួយឃាត់​ទាន់​បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដូចជាសមត្ថកិច្ច។

Sponsor

តាមប្រភពព័មានបានអោយដឹងថាមុនកើតហេតុគេឃើញ​នារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកTOYOTA HILUX Revo ពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-2556 ជាមួយកញ្ញាសាសាត្រូវជាប្អូនថ្លៃធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុលើស្ពានអាកាស៧មករាស្រាប់តែនារីជាបងថ្លៃបានបើកទ្វាររថយន្តបម្រុងលោតពីលើស្ពានសម្លាប់ខ្លួនប៉ុន្តែត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅតាមម៉ូតូមកពីក្រោយឃើញទាន់នាំគ្នាចុះទៅជួយចាប់ទាញមកវិញក៏ឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗសមត្ថកិច្ចនិងប្រជាពលរដ្ឋបានលួងលោម​ទៅលើជនរងគ្រោះកុំអោយលោតសម្លាប់ខ្លួនបន្ទាប់មកបានឡើងជិះរថយន្តបន្តដំណើរទៅមុខទៀតបាត់៕