ភ្នំពេញ: រឿងរ៉ាវដែលប្រិយមិត្តបានទទួលជ្រាបរួចមកហេីយដែលមួយរយៈពេលមកនេះ(វីរុសផ្លូវដង្ហើមថ្មីកូវីត១៩)បាននឹងកំពុងឆ្លងទៅកាន់មនុស្សជាច្រើនមុឺននាក់នៅតាមបណ្តាលប្រទេសជាច្រើនដែលមានប្រភពចេញទីក្រុងវូហាននៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិនដែលវីរុសថ្មីមួយនេះបាននឹងកំពុងតែបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល។
នៅមុននេះបន្តិចនាថ្ងៃទី១៤ខែមីនាឆ្នាំ២០២០នេះក្រសួងអប់រំ យុវជននិងកីឡាបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការអនុវត្តវិស្សមកាលតូចមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជននៅរាជធានីភ្នំពេញនិងក្រុងសៀមរាប។
យោងតាមរបាយការណ៍ស្ថានភាពរាតត្បាតនៃ(វិរុសកូវីដ១៩ របស់អង្គការសុខភាពពិភពលោកនិងពេលថ្មីៗនេះព្រះរាជាណាចក្រកម្ពុជាបានរកឃេីញជាបន្តបន្ទាប់នូវ(កូវីដ១៩លេីជនបរទេសសញ្ជាតិផ្សេងៗដែលតម្រូវឲ្យមានវិធានការទប់ស្កាត់ជាបន្ទាន់ក្រសួងសូមណែនាំគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនរាជធានីភ្នំពេញនិងក្រុងសៀមរាបដូចតទៅ
១/ចាប់អនុវត្តវិស្សមកាលតូចមុនកាលកំណត់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះរហូតដល់ពេលចូលរៀនឡើងវិញ
២/ សម្រាប់គ្រឹះស្ថានដែលមិនទាន់បញ្ចប់ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងឆមាសទី១ក្រសួងតម្រូវឲ្យយកលទ្ធផលសិក្សាជាមធ្យមភាគនៃពិន្ទុប្រចាំខែចាប់ពីខែធ្នូ ឆ្នាំ២០១៩ដល់ខែកុម្ភៈឆ្នាំ២០២០ជាមធ្យមភាគពិន្ទុប្រចាំឆមាសទី១
៣/ចំពោះគ្រឹះស្ថានសិក្សាអន្តរជាតិគណៈគ្រប់គ្រងត្រូវពិគ្រោះយោបល់ជាមួយមាតាបិតាសិស្សដើម្បីចាត់វិធានការទប់ស្កាត់និងអនុវត្តតាមវិធានការបង្ការនិងទប់ស្កាត់របស់អង្គការសុខភាពពិភពលោក
៤/ក្នុងអំឡុងវិស្សមកាលតូចមាតាបិតាគ្រប់រូបត្រូវជំរុញឲ្យកូនចៅធ្វើស្វ័យសិក្សានៅតាមផ្ទះនិងត្រូវមើលថែកូនចៅនិងចៀសវាងទៅកន្លែងមួយចំនួនដែលប្រឈមមុខនឹងការឆ្លង(វីរុស)ដូចជាកន្លែងហែលទឹកសាធារណៈកន្លែងហាត់ប្រាណសួនកុមារនិងកន្លែងផ្សេងៗទៀតដែលមានហានិភ័ យឆ្លងខូវីឌ-19 ៥/ត្រូវអនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សា។



