បាក់រានទេវតាសង្កត់ក្មេងស្រីប្រុស២នាក់ដែលទេីបតែមានអាយុ​២ខួបនិង៣ខួបបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងយ៉ាង​អណោចអធ័ម

បាក់រានទេវតាសង្កត់ក្មេងស្រីប្រុស២នាក់ដែលទេីបតែមានអាយុ​២ខួបនិង៣ខួបបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងយ៉ាង​អណោចអធ័ម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្វាយរៀង​:​ បាក់រានទេវតាបណ្តាលអោយត្រូវក្មេងប្រុសស្រី២នាក់ស្លាប់ហេតុការដ៍រន្ឋត់នេះបានកើតឡើងកាលពី​វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០២០ ម្សិលមិញនេះនៅចំណុចផ្ទះខ្លួនឯងស្ថិតនៅក្នុងភូមិកោះក្បានខាងជើងឃុំសំរោងស្រុកចន្ទ្រាខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានឲ្យដឹងថាក្មេងរងគ្រោះដែលស្លាប់មានទី១ឈ្មោះ​ អាត សំណាង ភេទប្រុសអាយុ ០២ឆ្នាំមានឪពុកឈ្មោះ អាត វណ្ណ អាយុ២៥ឆ្នាំមុខរបរធ្វេីការរោងចក្រនិងម្តាយឈ្មោះ ស៊ីម សុណា អាយុ២៤ឆ្នាំមុខរបរកម្មការនីរោងចក្រមានទីលំនៅភូមិកោះក្បានខាងជើងឃុំសំរោងស្រុកចន្រ្ទាខេត្តស្វាយរៀង។

Sponsor

ទី២ឈ្មោះ​ អឿន ស៊ីដា ភេទស្រីអាយុ០៣ឆ្នាំមានឪពុកឈ្មោះ ស៊ីម កាស៊ន់ អាយុ២៨ឆ្នាំមុខរបររោងចក្រនិងម្តាយឈ្មោះ ចិន រតនះ អាយុ២៣ឆ្នាំមុខរបររោងចក្រមានទីលំនៅ​ភូមិកោះក្បានខាងជេីងឃុំសំរោងស្រុកចន្រ្ទាស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

តាមប្រភពបន្តថាមុនកើតហេតុក្មេងទាំងពីរនាក់ខាងលើបាន​រត់លេងនៅមុខផ្ទះតាឈ្មោះ​ ខឹម​ សៀរ​ ហើយខណះនោះក៏បានឡើងតោងរានទេវតាស្រាប់តែរលំសង្កត់ពីលេីបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះក្មេងប្រុសស្រីពីរនាក់ដោយរបួសធ្ងន់ពេកក៏បានដាច់ខ្យល់ស្លាប់នៅហ្នឹងកន្លែងតែម្តង ។

បច្ចប្បន្នសាកសពត្រូវបានឪពុកម្តាយយកទៅធ្វេីបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

Qសូមបងប្អូនទាំងអស់គ្នាមេត្តាប្រុងប្រយត្ន័កូនចៅនិងការក​សាងសំណងអាស្រមរានទេវតាអោយបានរឹងមាំនិងប្រុងប្រយត្ន័ខ្ពស់បំផុតព្រោះវាងាយគ្រោះថ្នាក់ដល់ក្មេងៗណាស់ជាក់ស្ដែងដូចករណីខាងលើនេះ។