ក្រុមអ្នកព្យាកក្រសួងធនធានទឹកនិងឧតុនិយមប្រាប់ប្រជាពលរដ្ឋអោយថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅនិងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យចាប់ពីថ្ងៃទី១៨-២១ខែមីនា ដោយអះអាងថាកម្រិតសម្ពាធទាបនៅលើផ្ទៃដីនិងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា។
តាមរយៈការព្យាកនេះក្រុមការងារក្រសួងធនធានទឹកបានបង្ហាញថា អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះដោយឡែកនៅថ្ងៃទី១៨-២១ខែមីនាផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យបន្ទាយមានជ័យសៀមរាបប៉ៃលិនបាត់ដំបងនិងខេត្តព្រះវិហារនឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យមជាមួយនឹងផ្គររន្ទះនិងខ្យល់កន្ត្រាក់និងចាប់ពីថ្ងៃទី១៧-២៣ខែមីនានឹងអាចមានរៀងខ្សោយដោយឡែកតែខេត្តកោះ កុងនឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម។
ក្រៅពីនេះក្រុមការងារក្រសួងណែនាំអោយប្រជាពលរដ្ឋថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅនិងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យចាប់ពីថ្ងៃទី១៨-២១ខែមីនា ។
នេះបេីយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងធនធាន ទឹកនិងឧតុនិយមអោយដឹងនៅព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២០ ។
ក្រុមអ្នកព្យាកក្រសួងធនធានទឹកបានបញ្ជាក់ថាដោយសារតែកម្រិតសម្ពាធទាបនៅលើផ្ទៃដីនិងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជាបែបនេះធ្វេីអោយអាកាសធាតុតាមបណ្តាខេត្តមានស្ថានភាពដូចខាងក្រោម ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលល៖
– សីតុណ្ហភាពអប្បបរមាមានពី២៦-២៨°C
– សីតុណ្ហភាពអតិបរមាមានពី៣៧-៣៩°c ។
២- បន្ទាខេត្តនៅខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមាមានពី២៦-២៨°C
– សីតុណ្ហភាពអតិបរមាមានពី៣៤-៣៦°c ។
៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមាមានពី២៦-២៨°C
– សីតុណ្ហភាពអតិបរមាមានពី៣៥-៣៧°c ៕
