កំពង់ចាម: សមត្ថកិច្ចបន្តឃាត់ខ្លួនបានក្រុមជួញដូរគ្រឿងញៀននៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២០ដោយបានចំលើយសារភាពពីជនសង្ស័យដែលបង្ក្រាបបានកាលពីនៅថ្ងៃទី១៤និង១៥ខែមីនាឆ្នាំ២០២០នៅក្រុងកំពង់ចាមភ្លាម។
លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តជាមួយជំនាញក្រុងកំពង់ចាមស្រុកកំពង់សៀមនិងជំនាញខេត្តត្បូងឃ្មុំដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបាន០១ករណីដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។
១.ឈ្មោះ ម៉េង ឡា ភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិអំពិលក្រោមឃុំអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាម។
២.ឈ្មោះ ប៊ុន ភារ៉ូ ភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅភូមិទី១០សង្កាត់កំពង់ចាមក្រុងកំពង់ចាមខេត្តកំពង់ចាម។
៣.ឈ្មោះ ហ៊ីម សេង ភេទប្រុសអាយុ៣៣ឆ្នាំទីលំនៅភូមិរកាក្រោមសង្កាត់សំបួរមាសក្រុងកំពង់ចាមខេត្តកំពង់ចាម។
៤.ឈ្មោះ ហ៊ាត គង់ ភេទប្រុសអាយុ៤១ឆ្នាំទីលំនៅភូមិរកាក្រោមសង្កាត់សំបួរមាសក្រុងកំពង់ចាមខេត្តកំពង់ចាម។
៥.ឈ្មោះ វ៉ែន កាណែ ភេទប្រុសអាយុ៥០ឆ្នាំនៅសង្កាត់ទួលគោកខណ្ឌទួលគោករាជធានីភ្នំពេញ។
វត្ថុតាងរួមមានម្សៅក្រាមពណ៍សថ្លាចំនួន០២កញ្ចប់ទូរស័ព្ទចំនួន០៦គ្រឿងម៉ូតូ០៣គ្រឿងនិងរថយន្ត០១គ្រឿងចំណែកឯជនសង្ស័យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕

