នាយកដ្ឋាន​នគរបាល​ប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃអគ្គស្នង​ការដ្ឋាននគរបាលជាតិឃាត់ខ្លួនស្រ្តីម្នាក់ជាថៅកែនិងកម្មករ​ម្នាក់ក្រោយពីក្រុមហ៊ុន(អេច​ អេស​ សុី​ បេវេរិច)ប្តឹង​

នាយកដ្ឋាន​នគរបាល​ប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃអគ្គស្នង​ការដ្ឋាននគរបាលជាតិឃាត់ខ្លួនស្រ្តីម្នាក់ជាថៅកែនិងកម្មករ​ម្នាក់ក្រោយពីក្រុមហ៊ុន(អេច​ អេស​ សុី​ បេវេរិច)ប្តឹង​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បន្ទាយមានជ័យ:​ យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន(​អេច​ អេស ស៊ី បេវេរិច)និងផ្អែកតាមការស្រាវជ្រាវស៊ើប​អង្កេតរបស់មន្ត្រីជំនាញនៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២០កំលាំង នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ​អគ្គ​ស្នង​ការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃដោយមានការចូលរួមពីកំលាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងអាជ្ញាធរមូលដ្ឋានក្រោមការសម្របសម្រួលនីតិវីធីពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានបង្រា្កបករណីនាំចូលស្តុកចែក​ចាយភេសជ្ជៈ អូអិឈិ(OISHI)ខុសច្បាប់នៅចំណុចភូមិបាលិ​លេយ្យ១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមាន ជ័យ ។

ក្រោយពីធ្វើការឆែកឆេរសមត្ថកិច្ចចម្រុះរកឃើញនិងដកហូតភេសជ្ជៈម៉ាកអូអិឈិ(OISHI)ខុសច្បាប់ចំនួន៤០កេសយក​មករក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យព្រមទាំងបាននាំខ្លួនម្ចាស់ទីតាំងដែល​មានឈ្មោះ ធឿន ធារ៉ា ភេទស្រីអាយុ២១ឆ្នាំនិងកម្មករម្នាក់​ទៀតមកសាកសួរបំភ្លឺដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។

Sponsor

បន្ថែមជាងនេះក្រុមហ៊ុន អេច អេស ស៊ី បេវេរិច ក៌បានសូមអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចអាជីវករទាំងអស់ត្រូវទទួលទិញតែផលិតផលភេសជ្ជៈម៉ាកអូអិឈិ(OISHI)ស្របច្បាប់របស់ក្រុមហ៊ុនជៀសវាងការប្រព្រឹត្តនូវទង្វើខុសច្បាប់ដែលអាចនាំឲ្យមានទោសទ័ណ្ឌ ៕