សន្តិសុខ​យាមនៅខាងមុខ​ធនាគារ​ភ្នំពេញ​ពាណិជ្ច (PPC Bank)ត្រូវបានជនសង្ស័យយកកូនកាំបិទចាក់សម្លាប់នៅខាងមុខធនាគារបង្ករអោយមានកាភ្ញាក់ផ្អេីលទាំងព្រឹកនៅខណ្ខបឹងកេងកង

សន្តិសុខ​យាមនៅខាងមុខ​ធនាគារ​ភ្នំពេញ​ពាណិជ្ច (PPC Bank)ត្រូវបានជនសង្ស័យយកកូនកាំបិទចាក់សម្លាប់នៅខាងមុខធនាគារបង្ករអោយមានកាភ្ញាក់ផ្អេីលទាំងព្រឹកនៅខណ្ខបឹងកេងកង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ បុរសជាសន្តិសុខម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញ​ដេកស្លាប់នៅក្នុងថ្លុកឈាមសង្ស័យមានឃាតករចាក់សម្លាប់ជាច្រើនកាំបិតបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក
ហេតុការណ៏សន្តិសុខស្លាប់ខាងលើនេះកើតឡើងកាលពី​វេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៩ខែមិនាឆ្នាំ២០២០នៅ​មុខធនាគារភ្នំពេញពាណិជ្ជហៅកាត់(PP​C BANK)តាមស្ថិតនៅតាមបណ្តោយផ្លូវ២១៧ព្រះមុន្នីរ៉េតសង្កាត់ទួលស្វាយព្រៃទី២ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

សពជនរងគ្រោះជាសន្តិសុខខាងលើមានឈ្មោះ ប៊ុន សុខចំរើន អាយុ៣៧ឆ្នាំមុខរបរសន្តិសុខស្នាក់នៅភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។

Sponsor

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានដើរចេញពីបន្ទប់ទឹកមកបំរុងនិងអង្គុយយាមនៅមុខធនាគារភ្នំពេញពាណិជ្ជស្រាប់តែ​លេច​មុខឃាតករមិនស្គាល់អត្តសញ្ញាណប្រដាប់ដោយកូនកាំបិត​ចិតបន្លែរបានដើរទៅក្បែរជនរងគ្រោះដកកាំបិតចាក់ជនរងគ្រោះបណ្តាលឲ្យដួលដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌបឹងកេងកងសហការណ៏ជាមួយកម្លាំងជំនាញស្នងការរាជធានីភ្នំពេញការិយាល័យកោសល្យវិច័យចុះមកដល់កន្លែងកើតហេតុបើកការស្រាវជ្រាវជុំវិញកន្លែងកើតហេតុដើម្បីកំណត់មុខសញ្ញាឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។