អាវុធ​ហត្ថ​ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់លើជនជាតិចិនដូចគ្នា

អាវុធ​ហត្ថ​ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់លើជនជាតិចិនដូចគ្នា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះ​សីហនុ​:​ កម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌនៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រះសីហនុបានឃាត់ជនសង្ស័យជនជាតិចិនចំនួន០២នាក់កាលពីថ្ងៃទី១៩​ខែមីនាឆ្នាំ២០២០ពាក់ព័ន្ធករណីចាប់ឃុំឃាំងនិងបង្ខាំងមនុស្សដោយខុសច្បាប់លើជនជាតិចិនដូចគ្នាដែលប្រព្រឹត្តិនៅចំណុចភូមិ៣សង្កាត់លេខ៣ក្រុងព្រះសីហនុខេត្តព្រះសីហនុ។

សមត្ថកិច្ច​បានអោយដឹងថាជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះ Li Jun ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិចិន
២/ ឈ្មោះ Han Ya Ping ភេទប្រុសអាយុ៣១ឆ្នាំជនជាតិចិនដកហូតនូវវត្ថុតាងរួមមាន៖រថយន្តចំនួន១គ្រឿង
ខ្នោះដៃចំនួន១គូរទូរស័ព្ទដៃចំនួន២គ្រឿងកាំបិតចំនួន១
កាំភ្លើងឆក់ចំនួន១ដើមគ្រាប់កាំភ្លើងឆក់ចំនួន៣ម៉ាសុីនគិតលេខចំនួន១នាឡិកាដៃចំនួន១គ្រឿង។

Sponsor

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅអយ្យ​ការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕