សហជីព​ការងារកម្ពុជាស្នើ​សុំឱ្យ​ផ្អាក​ដំណើរការ​ផលិត​នៅ​តាម​រោងចក្រដើម្បី​សុវត្ថិភាព​កម្មករកម្មការនី

សហជីព​ការងារកម្ពុជាស្នើ​សុំឱ្យ​ផ្អាក​ដំណើរការ​ផលិត​នៅ​តាម​រោងចក្រដើម្បី​សុវត្ថិភាព​កម្មករកម្មការនី

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ ក្នុងប្រទេសកំពុងតែមានកាកេីនឡេីងគួតអោយកត់សំគាល់នៅ(​វីរុស​កូ​វី​ដ​-១៩)កាន់តែ​រាលដាល​ខ្លាំង​នៅ​ប្រទេស​កម្ពុជាដោយ​ក្នុង​នោះ​បាន​រក​ឃើញ​អ្នក​ផ្ទុក​ចំនួន៥១​នាក់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២០​ខែមីនាឆ្នាំ២០២០បណ្ដា​ក្រុមហ៊ុន និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​បាន​អនុញ្ញាត​ឱ្យ​បុគ្គល​មន្ត្រីរាជការ​បម្រើការងារ​ពី​ផ្ទះ​មក​វិញដើម្បី​ទប់​ការ​ឆ្លង​រាលដាល​បន្ត​ទៀត ដោយឡែក​សម្រាប់​កម្មករកម្មការិនីនៅ​តាម​រោងចក្រ​ក៏​ត្រូវ​បាន​ស្នើ​ឱ្យ​ផ្អាក​ការងារ​មួយ​រយៈ​ផង​ដែរក្នុង​កាលៈទេសៈនេះ ។

​លោក អាត់ ធន់ ប្រធាន​សហភាព​សហជីព​ការងារ​កម្ពុជា បានឱ្យ​ដឹង​ថាក្នុង​ដំណា​ក់​កាល​នេះ វា​ពិតជា​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​ណាស់ព្រោះ​ថាបើ​បិទឬ​ផ្អាក​ការងារកម្មករ​នឹង​បាត់បង់​ចំណូលក៏​ប៉ុន្តែ​បើសិនជា​បន្តការងារ​ក្នុង​ពេល​ជំងឺ​កូ​វី​ដ កំពុង​រាលដាលបែប​នេះវា​រឹតតែ​គ្រោះថ្នាក់​ដល់​កម្មករក្នុង​ករណីមានការ​ចម្លង​ទៅ​កាន់​សហគមន៍​កម្ពុជាបន្ត​ទៀត ។

Sponsor

លោក​បន្ត​ថា​៖ពេល​នេះ​គួរតែ​ផ្អាក​ការងារ​មួយ​រយៈ​សិនបើ​សិនជា​កម្ពុជាមិន​អាច​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នេះ​ទៅ​កាន់​សហគមន៍​បាន​នោះ​ទេពីព្រោះពេល​នេះ​បណ្ដាសាលារៀន​នានាក៏​បាន​បិទ​ទូ​ទាំង​ប្រទេសហើយ​កម្មករកម្មការិនីក៏​ប្រឈម​ធ្ងន់ធ្ងរ​ពីហានិភ័យ​នៃ​ការ​ឆ្លង​។

លោក​បន្ត​ទៀត​ថាកាលពី​ប៉ុន្មាន​ថ្ងៃមុនលោក​ក៏​បាន​បើក​កិច្ចប្រជុំ​មួយ​រវាង​តំណាងសហជីព​តាម​បណ្ដា​រោងចក្រ ហើយ​ពួក​គេ​ក៏​យល់ព្រម​ឱ្យ​មានការ​ផ្អាក​មួយ​រយៈដើម្បី​ការ ពារ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នេះដោយឡែក​បើ​តាម​ការ​ស្ទាប​ស្ទង់​ពី​ទឹកចិត្ត​ភាគី​ថៅកែ​រោងចក្រ​ក៏​ដូច​គ្នា​ដែរពួក​គេ​ពិតជា​ចង់ឱ្យ​ផ្អាក​សិនតែ​ត្រូវ​រង់ចាំ​មើល​ចំណាត់ការ​របស់រ​ដ្ឋាភិ​បាល​ជា​មុន​សិន ។

លោក ប៉ាវ ស៊ី​ណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជាក៏​បាន​ប្រាប់​ឱ្យ​ដឹង​ថាកាលៈទេសៈ​ដែល​ជំងឺ​នេះ​កាន់តែ​រាលដាលគួរតែ​ផ្អាក​ការងារ​របស់​កម្មករ​មួយ​រយៈ​សិននិង​ក្នុង​ពេល​ដែល​អ្នកបញ្ជា​ទិញ​នៅ​ក្រៅប្រទេស​ក៏​បាន​ស្នើ​ឱ្យ​ផ្អាក​ការ​ដឹក​ជញ្ជូន​ជា​បណ្ដោះអាសន្ន​ដែរដូច្នេះ​បើ​ផលិត​បាន​ច្រើន​ក៏​មិន​មាន​អ្នកទិញ​ដែរ​ក្នុង​កាលៈទេសៈ​នេះព្រោះ ប្រទេស​នៅ​អឺរ៉ុបនិង​សហរដ្ឋអាមេរិកកំពុង​ជួប​បញ្ហា​ពី​ជំងឺ​កូ​វី​ដ​-១៩ នេះ​ដែរ ។

លោក​បន្ត​ទៀត​ថាបើសិនជា​មានការ​ផ្អាក​ការងារ​នោះភាគី​ថៅកែ​គ៏​គួរតែ​ផ្ដល់​ប្រាក់​កម្រៃដល់​ពួក​គាត់​មួយ​ចំនួនដើម្បី​ទុក​ដោះស្រាយ​ជីវភាព​ក្នុង​ពេល​ព្យួរការងារ​នេះ​ដែរព្រោះ រឿង​នេះ​គ្មាន​នរណា​ចង់ឱ្យ​វា​កើត​ទេតែ​វា​បាន​កើតឡើង​ទៅ​ហើយដូច្នេះ​ត្រូវ​រួម​គ្នា​ដោះស្រាយ ។

ដោយឡែក​ភាគីធនាគារ​ក៏​ដូច​ជា​មីក្រូហិរញ្ញវត្ថុ​ក៏​គួរតែ​មាន​ការ​យោគយល់​ផង​ដែរ​ចំពោះ​កម្មករកម្មការិនីដែល​ពួក​គេ​ជំពាក់ដោយ​ពន្យារពេល​សង​ត្រឡប់ឬ​បន្ធូរបន្ថយ​នូវ​ការ​បង់ប្រាក់​ទៅ​វិញ​ក្នុងកម្រិត​ណាមួយ​ផង​ដែរ ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជាបានមានប្រសាសន៍ថាមានតែអ្នកបញ្ជាទិញមួយចំនួនទេស្នើឱ្យផ្អាកការផ្គត់ផ្គង់តែមិនមែនទាំងស្រុង ឡើងហើយក៏អាស្រ័យទៅតាមប្រទេសឬតំបន់ដែរ ។

ប្រទេសផ្សេងទៀតនៅតែមានតម្រូវការទំនិញដដែល ដូច្នេះហើយរោងចក្រត្រូវតែបន្តសកម្មភាពផលិតរហូតដល់មានបទបញ្ជាណាមួយដែលចេញពីរាជរដ្ឋាភិបាល ។

លោកបន្តថា៖‍ ក្នុងពេលកម្មករកម្មការិនីបំពេញការងារយើងក៏បានចាត់វិធានការការពារបន្ថែមផងដែរដើម្បីទប់ទប់នឹងការឆ្លងទៅកាន់កម្មករកម្មការិនីដែលបំពេញការងារក្នុង​រោងចក្រ។

ដោយឡែកលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថាបើ​និយាយពីនៅប្រទេសវៀតណាមប្រទេសកូរ៉េក្នុងពេលមានវិបត្តិជំងឺ នេះអ្នកធ្វើការរោងចក្រត្រូវបានចាត់ទុកថាជាអ្នកមានសុវត្ថភាពបំផុតព្រោះគាត់ធ្វើការតែជាមួយមិត្តភក្ដិសហការីរបស់គាត់ដោយគាត់មិនបានជួបជាមួយអ្នកប្លែកឡើយដូច្នេះ ហានិភ័យនៃការឆ្លងទៅកាន់អ្នកទាំងអស់នោះគឺមានតិចខ្លាំងណាស់ ។

លោក​បន្ត​ថាប្រទេស​ដែល​មាន​វិបត្តិ​លើ​ជំងឺ​នេះ​គេ​បិទ​កន្លែង កម្សាន្តសាលារៀន បិទ​រោង កុន និង​ភោជនីយដ្ឋាន តែ​មិន​បិទ​រោងចក្រ​ឡើយព្រោះ​រោងចក្រ​មិន​បាន​បម្រើ​សេវាកម្ម ទៅ​សាធារណជន​នោះ​ឡើយដូច្នេះ​ហើយ​វា​អត់​មាន​អ្នក​ក្រៅ​ណា​មក​ចម្លងជំងឺ​ដល់​ពួ​កាំគាត់​នោះ​ទេ ។

ហើយ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោកក៏​ដូច​ជា​ក្រុម​វេជ្ជសាស្ត្រ​ក៏បាន​វាយតម្លៃ​ថាតំបន់​ដែល​មាន​សុវត្ថិភាព​នៅ​រក្សា​សកម្មភាព​ដដែលហើយ​តំបន់​ណា​ដែលមិន​មាន​សុវត្ថិភាពដូច​ជា​កន្លែង​ណា​ដែល​ត្រូវ​ជួប​ជាមួយ​មនុស្ស​ប្លែក​ៗគឺ​ត្រូវ​បិទចំពោះរោងចក្រ​សូម​បញ្ជាក់​ថាពួក​គាត់​ធ្វើ​ជាមួយ​តែ​មនុស្ស​ដដែល​ៗ​នោះ​ទេ ៕