ភ្នំពេញ: កាលពីព្រឹកថ្ងៃទី២១ខែមីនាឆ្នាំ២០២០នេះមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដឹកជញ្ជូនជួញដូរគ្រឿងញៀនមួយករណីនៅចំណុចទល់មុខផ្សារដើមគរផ្លូវម៉ៅសេងទុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ឃន ស្រីនាង អាយុ២៥ឆ្នាំជនជាតិខ្មែរព្រមទាំងដកហូតបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ៥៩៨.៨១ក្រាម។
Sponsor

