ព្រះសង្ឃ​ពីរអង្គទំនាស់គ្នារឿងចោទប្រកាន់ថាបានប្រេីប្រាស់ថ្នាំញៀនបង្ករអោយមានហឹង្សាដាក់គ្នាបណ្តាលអោយព្រះសង្ឈមួយអង្គសុគត់ក្រោយពេលបញ្ចូនទៅកាន់មន្ទីពេទ្យ

ព្រះសង្ឃ​ពីរអង្គទំនាស់គ្នារឿងចោទប្រកាន់ថាបានប្រេីប្រាស់ថ្នាំញៀនបង្ករអោយមានហឹង្សាដាក់គ្នាបណ្តាលអោយព្រះសង្ឈមួយអង្គសុគត់ក្រោយពេលបញ្ចូនទៅកាន់មន្ទីពេទ្យ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

មណ្ឌលគិរី:​ ទំនាស់ទាស់ពាក្យសំដីគ្នារវាស់ព្រះសង្ឈនិងព្រះសង្ឈរឿងចោទប្រកាន់គ្នាប្រើប្រាស់គ្រឿងញៀនបណ្តាលអោយបង្ករជាករណី​ហឹង្សាកើតឡើងបណ្តាលអោយព្រះ​សង្ឃមួយអង្គសុគតភ្លាមៗនៅកន្លែងកើតហេតុកាលពីថ្ងៃទី​២៤ខែមីនា​ឆ្នាំ២០២០វេលាម៉ោង០៩និង៣០នាទីនៅ​ចំនុចវត្តដេអេភូមិចុងផាងឃុំពូជ្រៃស្រុកពេជ្រដាខេត្តមណ្ឌលគីរី។

ករណីហឹង្សាដោយចេតនាជនសង្ស័យឈ្មោះ​ ធឿន នី ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរព្រះសង្ឃមានទីកន្លែងកំណេីតភូមិត្របែកឃុំទឹកជ្រៅស្រុកតំបែរខេត្តកំពង់ចាមមានទីលំនៅបច្ចុប្បន្នព្រះសង្ឃគង់នៅវត្តដេអេស្ថិតនៅភូមិចុងផាងឃុំពូជ្រៃស្រុកពេជ្រាដាខេត្ត​មណ្ឌលគីរី។

Sponsor

ចំណែកជនរងគ្រោះឈ្មោះ​ ថ្លាង វុធ ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរព្រះសង្ឃមានទីកន្លែងកំណេីតភូមិទឹកជ្រៅឃុំទឹកជ្រៅស្រុកតំបែរខេត្តកំពង់ចាមទីលំនៅ​បច្ចុប្បន្នជាព្រះសង្ឃគង់នៅវត្តដេអេស្ថិតនៅភូមិចុងផាងឃុំពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។

តាមប្រភពពីកន្លែងបានអោយដឹងថាក្រោយពីកេីតហេតុភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋបានធ្វេីការដឹកជនរងគ្រោះបាន​បញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្តដល់ពាក់កណ្តាលផ្លូវជនរង​គ្រោះត្រូវបានស្លាប់បាយ់បង់ជីវិត។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនមកប៉ុស្តិ៍ដេីម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។