សៀមរាប: ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងមិនទាន់មានច្បាប់ផងត្រូវបានម្ចាស់ទីតាំងមានអំណាចសាងសង់មុខបេីតាមជំនាញបានឆ្លើយបណ្ដាក់គ្នាដូចខ្យងស្ថានីយ៍ប្រេងឥន្ធនៈកំពុងសាងសង់អត់ច្បាប់មន្រ្ដីជំនាញគឺលោក សូរ ពិសិទ្ធិ ទទួលផែនខាងរ៉ែថាមពលស្រុកជីក្រែងបានឆ្លើយថាច្បាប់គេកំពុងរត់ការតែមិនទាន់បានធា្លក់មកពីក្រសួងតែឲ្យម្ខាស់ស្ថានីយ៏ឈ្មោះ សួន បឿន ដំណើរការសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈនេះជិតរួចទៅវិញ។
ស្ថានីយ៍ប្រេងឥន្ធនៈត្រូវបានគេស្គាល់ថាជារបស់លោក សួន បឿន រស់នៅភូមិថ្នល់កែងឃុំត្រពាំងត្នោតស្រុកជីក្រែង ខេត្តសៀមរាបបានឆ្លើយថាមិនសូវដឹងរបៀបរបបពីជំនាញសាងសង់ទេទើបរកជំនាញមានលោក សូរ ពិសិទ្ធជំនាញថាមពលស្រុកជីក្រែងឲ្យជួយរត់ការជូន។
ពាក់ព័ន្ធសំណង់អត់ច្បាប់នេះលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តសៀមរាបមិនបានឆ្លើយតបទេ។
លោក មាស ជូរ៉ានីប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ទូរស័ព្ទចូលដែរតែលោកមានទម្លាប់មួយថាចាំឲ្យមន្រ្តីចុះទៅមើលឬដាក់តាម(Telegram)លោកថាចាំមើលនេះជាទម្លាប់ចាស់។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងបានឆ្លើយដូចគ្នានិងលោក សូរ ពិសិទ្ធ ផងដែរ។
ជុំវិញករណីខាងលើនេះសារព័ត៌មានយើងនៅមិនអាចទំនាក់ទំនងរកប្រធានសូរិយោដីស្រុកជីក្រែងបានទេពាក់ព័ន្ធសំណង់ស្ថានីយ៏មួយកន្លែងនេះ។

