ទំនាស់ពាក្យសម្ដីស្រ្តីជាបងបានវាយប្អូនបង្កើតបែកក្បាលដេ៨ថ្នេរចំណែងប្តីឈរមេីលបេីប្រពន្ធឈ្នះនិងបង់លុយអោយចុងក្រោយនគរបាលឃាត់ខ្លួនទាំង២នាក់

ទំនាស់ពាក្យសម្ដីស្រ្តីជាបងបានវាយប្អូនបង្កើតបែកក្បាលដេ៨ថ្នេរចំណែងប្តីឈរមេីលបេីប្រពន្ធឈ្នះនិងបង់លុយអោយចុងក្រោយនគរបាលឃាត់ខ្លួនទាំង២នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពោធិ៍សាត់​:​ នគរបាលឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធជាបងស្រីបង្កើតនិងបងថ្លៃប្រុសដែលបានវាយប្អូនស្រីបណ្ដាលឲ្យបែកក្បាលដេ៨ថ្នេរដោយសារតែទំនាស់រឿងពាក្យសម្ដីគ្នារឿងដាក់គ្រឿងសំណង់ ។

ហេតុការណ៍ហឹង្សារវាងបងប្អូនបង្កើតនឹងគ្នាខាងលើបានកើតឡើងកាលពីថ្ងៃទី២៤ខែមីនាឆ្នាំ២០២០ត្រង់ចំណុចផ្ទះជនរងរបួសស្ថិតក្នួងភូមិកំរ៉ែងឃុំស្វាយសស្រុកក្រគរខេត្តពោធិ៍សាត់ ។

Sponsor

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាស្រ្តីរងរបួសឈ្មោះ មួន ចាន់ណា អាយុ៣៣ឆ្នាំជនជាតិខ្មែរបច្ចុប្បន្នរស់នៅ​ភូមិ.ឃុំកើតហេតុចំណែកជនដៃដល់ឈ្មោះ មួន ធា ភេទស្រី អាយុ៣៨ឆ្នាំជនជាតិខ្មែរបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នជាមួយប្អូនស្រី(ជនរងរបួស)នឹងប្ដីស្រ្តីដៃដល់ឈ្មោះ ឃួន សារឿន អាយុ៦៣ឆ្នាំជនជាតិខ្មែរ ។

នគរបាលខាងលើបន្តថាមូលហេតុទំនាស់ពាក្យសម្ដីដោយផ្ដើមចេញពីឈ្មោះ មួន ធា (ដៃដល់)បានទិញឥដ្ឋនិងសុីម៉ង់មកដាក់មុខផ្ទះតែស្រ្តីរងរបួសជាប្អូនមិនឲ្យដាក់ព្រោះចំផ្លូវដើរ ប្រកែកគ្នាទៅវិញទៅមកស្រ្តីជាបងបានទាញដំបងឈើ​(ដងកឺបុកប៊ីយ៉ា)ប្រវែងកន្លះម៉ែត្រវាយក្បាលបែកហូរឈាមដេ៨ថ្នេ ។

ប្រភព​ដដែលបន្តទៀតថាបុរសជាប្ដីស្រ្តីដៃដល់មិនឲ្យគេឃាត់ទេទុកឲ្យពួកគាត់វាយគ្នាចុះព្រោះជាបងប្អូនបង្កើត ថែមទាំងស្រែកបន្ទរថាបើប្រពន្ធគាត់ចាញ់ទៅដេកពេទ្យ បើប្រពន្ធគាត់ឈ្នះចាំគាត់បង់លុយប្ដីប្រពន្ធសង្ស័យដៃដល់នគរបាលឃាត់នាំខ្លួនទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរចំណែកស្រ្តីរងរបួសជាប្អូននាំយកទៅមន្ទីរពេទ្យដេចំនួន៨ថ្នេ ៕