ស្វាយរៀង: ក្មេងស្រីតូចម្នាក់បានស្លាប់ភ្លាមៗខណៈមានការឪពុកមានការធ្វេសប្រហេសបណ្ដាលអោយធ្លាក់ពីលើត្រាក់ទ័រភ្ជួរដីចូលកង់កិនស្លាប់គួរអោយសង្វេគហេតុការនេះបង្ករអោយការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៤ខែមិនាឆ្នាំ២០២០ស្ថិតនៅចំណុចភូមិត្រពាំថ្នាឃុំរាជមន្ទីស្រុកកំពង់រោទ៏ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាក្មេងស្រីខាងលើមានឈ្មោះ ហេង ស្រីណាតអាយុ០២ខួបមានឪពុក ឈ្មោះ ហង់ មុន្នី អាយុ៣៤ឆ្នាំមុខរបរកសិកររស់នៅភូមិត្រពាំថ្នាឃុំរាជមន្ទីស្រុកកំពង់រោទ៏ខេត្តតស្វាយរៀង។
បើតាមឪពុកបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងអួលដើមករថា នេះជាការធ្វេសប្រហែសរបស់គាត់តែមួយប៉ប្រិចភ្នែកសោះមិនគួរណាមានរឿងដ៏រន្ធត់នេះកើតឡើងដោយមុនកើតហេតុគាត់បានទៅភ្ជួរស្រែហើយពេលប្រលប់ក៏បានជិះត្រាក់ទ័រនិងបានដាក់កូនស្រីមកជាមួយខណៈដល់ពាក់កណ្ដាលស្រែស្រាប់តែកូនធ្លាក់ពីលើដោយគាត់ចាប់មិនទាន់ក៏ចូលក្រោមកង់អាត្រាក់ទ័រកិនស្លាប់បង្កការភ្ញាក់ផ្អើលនិងប្រញាប់ប្រញាលនាំគ្នាជួយសង្គ្រោះប៉ុន្តែអកុសលហួសពេលទៅហើយដោយអាការះធ្ងន់ធ្ងរពេកបានបាត់បង់ជីវិតយ៉ាងសោកសង្រេងបំផុត។
បច្ចុប្បន្នសពក្មេងស្រីខាងលើត្រូវបានឪពុកម្តាយយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល ៕

