ពោធិ៍សាត់: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរនិងអង្ការសម្ព័នមិត្តសត្វព្រៃ(វៃអេត)បានសហការបង្រ្កាបនិងធ្វើការដកហូតសាច់សត្វព្រៃហើយវត្ថុតាងដែលបានដកហូតបានដុតបំផ្លាញចោល ។
ករណីបង្រ្កាបសាច់សត្វព្រៃខាងលើធ្វើឡើងនៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃព្រហស្បតិ៍៣កើតខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២៦ខែមីនាឆ្នាំ២០២០ ស្ថិតក្នួងភូមិផ្សារ ឃុំអន្លង់ត្នោតស្រុកក្រគរខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការមិនបានបញ្ជាក់អំពីទីតាំងនៅផ្ទះឬហាងនិងទីផ្សារសាធារណៈហើយបានឃាត់ជនប្រព្រិត្តដើម្បីបន្តនីតិវិធីអ្វីទេប៉ុន្តែបានជាលទ្ធផលរួមមាន សាច់កាំប្រម៉ាចំនួន២៤,៥០គីឡូក្រាមសាច់ឈ្លូសចំនួន ១៨គីឡូក្រាមសាច់ជ្រូកចំនួន០២គីឡូក្រាមក្រពះកាំប្រម៉ាចំនួន០២បន្ទះនិងស្បែងសត្វតេះក្រៀមចំនួន០១,៨០គីឡូក្រាម ។
ប្រភពដដែលបន្តទៀតថាសាច់សត្វព្រៃទាំងអស់ដែលធ្វើការបង្រ្កាបនិងដកហូតជាវត្ថុតាងជាក់ស្ដែងបានចាក់សាំងដុតបំផ្លាញនិងកប់ដីចោល។


