អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍បានរកឃើញ​Facebookនិងវេបសាយចំនួន៥បានបង្កើតព័ត៌មានក្លែង​ក្លាយនិងដំណឹងមិនពិតក្នុងចេតនាបន្លំបំភ្លៃបង្វែរស្ថានការណ៍

អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍បានរកឃើញ​Facebookនិងវេបសាយចំនួន៥បានបង្កើតព័ត៌មានក្លែង​ក្លាយនិងដំណឹងមិនពិតក្នុងចេតនាបន្លំបំភ្លៃបង្វែរស្ថានការណ៍

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានបានបង្ហាញគណនីនិងទំព័រហ្វេសប៊ុកចំនួន៥ដែល​បាន​បង្កើតព័ត៌មានក្លែងក្លាយនិងដំណឹងមិនពិតក្នុងចេតនាបន្លំ បំភ្លៃបង្វែរស្ថានការណ៍ដើម្បីបង្ខូចឈ្មោះរាជរដ្ឋាភិបាលកម្ពុជានិងបង្កឲប្រជាពលរដ្ឋមានការភ័យខ្លាច។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍កាលពីថ្ងៃទី២៦ខែមីនា​ឆ្នាំ២០១០នេះ។

Sponsor

គណនីនិងទំព័រហ្វេសប៊ុកចំនួន៥ដែលបានបង្កើតព័ត៌មានក្លែងក្លាយរួមមាន :
១-ទំព័រហ្វេសប៊ុក (លោកតាសក់សភ្នំត្បែង)
២-គណនីហ្វេសប៊ុក (Ah Chorng)
៣-គណនីហ្វេសប៊ុក (julyna Sorensen)
៤-គេហទំព័រ (អាម៉ាប៉ាប៉ាព័ត៌មាន)
៥-គណនីហ្វេសប៊ុក (Phoenix Phanana)។

អាខោនFacebookទាំង៥ខាងលើប្រឈមនឹងចំណាត់ការតាមផ្លូវច្បាប់ពីក្រសួងព័ត៌មាននិងអគ្គស្នងការនគរបាលជាតិ រួមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។