ក្រចេះ: អគ្គីភ័យឆាបឆេះផ្ទះពីរខ្នងអស់ទាំងស្រុងនិងបង្ករអោយមានមនុស្សប្រុស្នាក់ស្លាប់នៅក្នុងភ្នក់ភ្លេីងហេតុការនេះកេីតឡេីងកាលពីថ្ងៃអាទិត្យ៦កើតខែចេត្រឆ្នាំកុរ ឯកស័កពស២៥៦៣ត្រូវនឹងថ្ងៃទី២៩ខែមីនាឆ្នាំ២០២០វេលាម៉ោង១០និង៤០នាទីនៅចំណុចភូមិស្រែត្រែងឃុំក្បាលដំរី ស្រុកសំបូរខេត្តក្រចេះ។
សមត្ថកិច្ចបានអោយដឹងថាអ្នកបង្ករគឺជាប្ដីឈ្មោះ ឌី ឃ្វា ភេទ ប្រុសអាយុ៥៦ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្រែត្រែងឃុំក្បាលដំរីស្រុកសំបូរខេត្តក្រចេះបានឈ្លោះប្រកែកជាប្រពន្ធឈ្មោះ ឌៀប រ៉ា ភេទស្រីអាយុ៥២ឆ្នាំមានទីលំនៅភូមិឃុំខាងលេីក្នុងពេលឈ្លោះប្រកែកគ្នាឈ្មោះ ឌី ឃ្វា(ជាប្ដី)បានទាញប្រពន្ធអោយចូលក្នុងផ្ទះហើយចាក់សាំងដុតពេលនោះប្រពន្ធបានរើបំរ៉ះស្ទុះចេញក្រៅចំពោះប្តីនៅក្នុងផ្ទះត្រូវភ្លើងឆេះស្លាប់ជាមួយនិងផ្ទះពីរខ្នងដែលមានទទឹងប្រវែង៨ម៉ែត្រនិងបណ្តោយប្រវែង៩ម៉ែត្រប្រក់ក្បឿងជញ្ជាំងក្តាឆេះអស់ទាំងស្រុងតែម្ដង ។
ចំណែកឈ្មោះ ឌៀប រ៉ា (ជាប្រពន្ធ)ក៏ត្រូវរលាកភ្លេីងបណ្តាលអោយរងរបួសពេលនេះកម្លាំងយើងកំពង់បញ្ជូនទៅព្យាបាល ។
ក្នុងករណីនេះប្រេីរថយន្តពន្លត់អគ្គីភ័យរបស់អធិការស្រុកសំបូរចេញអន្តរាគមន៍ពុំទាន់ទេព្រោះដុតនឹងសាំងឆេះលឿនពេក ។


