ស្នូរ​ផ្ទុះ​អាវុធជាច្រេីនគ្រាប់ផ្ទួនៗគ្នាក្រោយពីមានក្រុមរថយន្តមិនដឹងមកពីណាបានឈប់រួចដកកាំភ្លេីងបាញ់រះទៅលេីប្រជាពលរដ្ឋដូចក្នុងរឿងកុនតែសំណាង់មិនមានអ្នករងរបួសនៅខណ្ខដូនពេញ

ស្នូរ​ផ្ទុះ​អាវុធជាច្រេីនគ្រាប់ផ្ទួនៗគ្នាក្រោយពីមានក្រុមរថយន្តមិនដឹងមកពីណាបានឈប់រួចដកកាំភ្លេីងបាញ់រះទៅលេីប្រជាពលរដ្ឋដូចក្នុងរឿងកុនតែសំណាង់មិនមានអ្នករងរបួសនៅខណ្ខដូនពេញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ស្នូរផ្ទុះអាវុធអស់ជាច្រើនគ្រាប់បានបង្ករភាពភ័យ​ខ្លាចដល់ប្រជាពលរដ្ឋទាំងកណ្តាលយប់នៅប្លុកបឹងកក់​សំ​ណាងល្អពុំបណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសហេតុការ​បង្កការភ័យខ្លាចនេះបានកើតឡើងនៅលាម៉ោង​១០នឹង​៥នា​ទីយប់ថ្ងៃទី២៩ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវបេតុងកែងផ្លូវR៦នៅចំណុចផ្លូវរថភ្លើងប្លុកបឹងកក់ស្ថិតនៅក្នុងសង្កាត់​ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងបានឲ្យដឹងថានៅ​មុនពេលកើតហេតុគេឃើញមានរថយន្តចំនួន៣គ្រឿងមានម៉ាក១/តូយ៉ូតាប្រូស ២/កាមរីបាឡែន និង៣/រថយន្តលុចស៊ីសRX330តែមិនចាំស្លាកលេខបានបើកមកឈប់នៅច្រក​ចូលផ្លូវរថភ្លើងរួចមានម្នាក់បានចុះពីលើរថយន្តមកដកកាំភ្លើងបាញ់រះទៅលើប្រជាពលរដ្ឋអស់ប្រហែលជាជិត១០គ្រាប់រួចស្រែកសួរថា(មិចមិនទាន់ងាប់ទេអី?)អ្នកដែលឃើញហេតុការណ៍បានបន្តថាក្រោយស្រែកសួររួចជនដៃដល់បានអា​មេកាំភ្លើងបំរុងបាញ់ថែមទៀតតែបាញ់មិនចេញទើបប្រញាប់ឡើងជិះរថយន្តចេញទៅបាត់។

Sponsor

សំណាងល្អក្នុងហេតុការណ៍បាញ់រះជាច្រើនគ្រាប់ខាងលើពុំបង្កឲ្យមានអ្នកស្លាប់ឬរងរបួសដោយគ្រាន់តែធ្វើឲ្យមានការ​ភ័យខ្លាចដល់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចកបានចុះមកដល់កន្លែងកើតហេតុស្រាវជ្រាវរកឃើញសំបកគ្រាប់ជាច្រើននិងតាមស្រាវជ្រាវរកមុខជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕