នគរបាលខេត្តកោះកុងបង្ហាញគ្រឿងញៀន២០កញ្ចប់ធំ ដែលរកឃើញនៅចំនុចកោះកុងក្រៅ (ចំការដូងទី៥)

នគរបាលខេត្តកោះកុងបង្ហាញគ្រឿងញៀន២០កញ្ចប់ធំ ដែលរកឃើញនៅចំនុចកោះកុងក្រៅ (ចំការដូងទី៥)

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កោះកុង:​ នាព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២០នេះស្នងការដ្ឋាន​នគរបាលខេត្តកោះកុងបានរៀបចំសន្និសិទ្ធិសារពត៌មានដើម្បីបង្ហាញនូវវត្ថុតាងគ្រឿងញៀនចំនួន២០កញ្ចប់ធំដែលសមត្ថកិច្ចបានរកឃើញកាលពីវេលាម៉ោងជាង១១យប់នាថ្ងៃទី២៨ខែមីនាឆ្នាំ២០២០នៅចំនុចកោះកុងក្រៅ(ចំការដូងទី៥) ស្ថិតក្នុងឃុំជ្រោយប្រស់ស្រុកកោះកុងខេត្តកោះកុង ។

បើតាមការបញ្ចាក់ពីលោកឩត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុងបានអោយដឹងថាកន្លងមក​ដោយក្តាប់បាននូវពត៌មានថាកាលពីថ្ងៃទី៣ខែមីនាឆ្នាំ២០​២០ ភាគីថៃបានប្រទះឃើញគ្រឿងញៀនអណ្តែកទឹករាប់រយគីឡូនៅតាមបណ្តោយឆ្នេរកោះកូដទើបកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានធ្វើការទំនាក់ទំនងជា​មួយបណ្តាទូកនេសាទដើម្បីក្តាប់ពត៌មានពីរឿងនេះរហូត​ដល់យប់ថ្ងៃទី២៨ខែមីនាឆ្នាំ២០២០ទើបមានប្រជានេសាទមួយរូបបានរាយការណ៍មកថាគាត់បានរើសបានវត្ថុចម្លែកមួយកញ្ចប់សង្ស័យគ្រឿងញៀនទើបលោកបានដាក់បទ​បញ្ជាអោយលោកឩត្តមេសនីយ៍ត្រី មីន រស្មី ស្នងការរង​ទទួលផែនបង្ក្រាបបទល្មើសគ្រឿង ដឹកនាំកម្លាំងការិយា​ល័យគ្រឿងញៀនសហការជាមួយសមត្ថកិច្ចក្រុងនិងសមត្ថកិច្ចមូលដ្ឋានស្រុកកោះកុងចុះទៅពិនិត្យដល់កន្លែងកើតហេតុ ក៏បានរកឃើញកញ្ចប់ចម្លែកចំនួន១៩កញ្ចប់ធំបន្ថែមទៀត ក្រោយ​ការធ្វើតេសជាលទ្ធផលឃើញថាពិតជាគ្រឿងញៀនមែន ។

Sponsor

លោកបានបន្តថានេះជាលើកទី១ហើយសម្រាប់ខេត្តកោះ​កុងដែលបានរកឃើញគ្រឿងញៀនមេតំហ្វេតាមីន(ម៉ាទឺកកក)រហូតដល់ទៅ២០កញ្ចប់ធំដោយក្នុងមួយកញ្ចប់មានទំងន់រហូតដល់ទៅ១០២០ក្រាម ហើយតាមការអង្កេតបឋមគ្រឿងញៀនទាំងនេះអាចមានមូលដ្ឋាននៅក្នុងលំហសមុទ្រតែម្តង ហើយខាងសមត្ថកិច្ចនិងធ្វើការសហការជាមួយជំនាញពាក់ព័ន្ធជើងទឹកដើម្បីបន្តតាមដានស្វែងរកទីតាំងជាក់លាក់និងអញ្ញត្តិជនដើម្បីមកធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ ។

លោកស្នងការក៏បានធ្វើការអំពាវនាវដល់ពលរដ្ឋទាំងអស់បើមានករណីសង្ស័យថាមានការជួញដូរនិងប្រើប្រាស់គ្រឿងញៀនសូមរាយការណ៍មកសមត្ថកិច្ចដើម្បីកម្លាំងយើងអាចធ្វើការបង្ក្រាបនិងទប់ស្កាត់ទាន់ពេលវេលានិងស្នើសុំអោយយុវវ័យទាំងអស់ត្រូវនាំគ្នានៅអោយឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនអាចធ្វើអោយយើងបាត់បង់ពេលវេលានៃការសិក្សាពិសេសគ្រឿងញៀនអាចនិងបំផ្លាញអនាគតរបស់ប្អូនៗបានយ៉ាងងាយ ។

ទន្ទឹមនិងនេះលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់បងប្អូនសមត្ថកិច្ច ដែល​បានលះបង់ពេលវេលាក្នុងការបំពេញភារកិច្ច និងធ្វើការស្នើរ​សុំយ៉ាងទទួចដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់មេត្តាបន្តការស៊ើបអង្កេតបន្ថែមលើបញ្ហនេះផងដែរ ។

បច្ចុប្បន្នគ្រឿងញៀនទាំងនោះ ត្រូវបានកម្លាំងការិយាល័យគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកោះកុងចាត់ការបន្តតាមនិតិវិធី ៕