អ្នកសារព័ត៌មាន​ម្នាក់ជិះម៉ូតូត្រឡប់មកពីលេងផ្ទះបងប្អូនវិញជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរម៉កកង់បីឥណ្ឌាបណ្តាលអោយស្លាប់ភ្លាមនៅកន្លែង

អ្នកសារព័ត៌មាន​ម្នាក់ជិះម៉ូតូត្រឡប់មកពីលេងផ្ទះបងប្អូនវិញជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរម៉កកង់បីឥណ្ឌាបណ្តាលអោយស្លាប់ភ្លាមនៅកន្លែង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ អ្នកសារព័ត៌មាន​ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈជិះម៉ូតូមួយគ្រឿងបុកគ្នាជាមួយនិងម៉ូតូកង់បីឥណ្ឌាពេញទំហឹងដោយជនរងគ្រោះទើបតែត្រឡប់មកពីលេងផ្ទះបងប្អូនវិញនៅម្តុំអូតែលសុខាវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​១១នឹង​១៥នាទីយប់ថ្ងៃទី៣០ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវអូតែលសុខានៅចំណុចយ៉ុតថ្កាស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

Sponsor

ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ តុល ម៉ាត់​ ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរជាអ្នកយកព័ត៍មានស្នាក់នៅម្តុំគីឡូម៉ែត្រលេខ៨ខណ្ឌឬស្សីកែវ។

តាមប្រភពបាននៅកន្លែងកើតហេតុបានឲ្យដឹងថាជនរង​គ្រោះជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៌សពាក់ស្លាកលេខភ្នំពេញ1GU-5286បើកបរតាមបណ្តោយផ្លូវអូតែលសុខាក្នុងទិសដៅពីជើងទៅត្បូងទើបត្រឡប់មកពីលេងផ្ទះបងប្អូននៅម្តុំអូតែលសុខាស្របពេលនោះមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1GR-4683បើកបរតាមបណ្តោយផ្លូវអូតែសុខាក្នុងទិសដៅពីត្បូងទៅជើងបើកក្នុងល្បឿនលឿនរួចបានបត់ត្រឡប់ក្រោយមិនបានមើលមុខក្រោយបណ្តាលឲ្យជនរងគ្រោះអកហ្សឺចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងធ្វើឲ្យដួលម៉ូតូបោកក្បាលទៅលើផ្លូវស្លាប់ភ្លាមៗមួយរំពេច។

ក្រោយកើតហេតុបានមួយសន្ទុះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុរួចទំនាក់ទំនងហៅសាច់ញាតិជនរងគ្រោះមកផងដែរ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែក​ម៉ូតូជនរងគ្រោញនិងម៉ូតូកង់បីត្រូវបាននគរបាលការិយាល័យ​ចរាចរណ៍ផ្លូវគោកធ្វើការវាសវែងយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។