កោះធំ: សមត្ថកិច្ចធ្វេីការស្រាវជ្រាវរកមុខឃាតកដែលបានចូលទៅកាប់ពីនាក់ប្តីប្រពន្ធក្នុងកន្លែងលក់អីវ៉ាន់ចាប់ហួយបានហេីយក្រោយពីបានធ្វេីសកម្មភាពកាលនៅយប់ថ្ងៃទី២៩ ខែមីនាឆ្នាំ២០២០វេលាម៉ោងប្រម៉ាណ១និង០០នាទីរំលងអាធ្រាតឆ្លងថ្ងៃទី៣០ខែមីនា២០២០នៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២០នេះសមត្ថកិច្ចបានបង្ហាញមុខ។
សមត្ថកិច្ចបានអោយដឹងថានៅចំណុចរោងលក់ដូររបស់ជនរងគ្រោះឈ្មោះ ង្វៀង យ៉ុំាងយុង ភូមិជ្រៃធំឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្ដាល ។
ជនរងគ្រោះ០២នាក់(ប្ដីប្រពន្ធរងរបួសធ្ងន់)
១ឈ្មោះង្វៀង យ៉ាំងយុង ភេទប្រុសអាយុ៥៩ឆ្នាំជនជាតិវៀតណាមមុខរបរលក់គុយទាវមានទីលំនៅភូមិឃុំកេីតហេតុខាងលេី។
២.ឈ្មោះ ដង ធីយឹង ភេទស្រីអាយុ៥៧ឆ្នាំជនជាតិវៀតណាមមុខរបរលក់ដូរគុយទាវមានទីលំនៅភូមិឃុំកើតហេតុខាងលេី។
ចំណែកជនសង្ស័យ០១នាក់(ឃាត់ខ្លួន)ឈ្មោះ លី លាំងហាវ (LI LIANGHAO)ភេទប្រុសអាយុ៣២ឆ្នាំជនជាតិចិនស្នាក់នៅបន្ទប់ជួលលេខ១របស់ម្ចាស់ផ្ទះឈ្មោះ មុយ អេង ស្ថិតក្នុងភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាលមុខរបរមិនពិតប្រាកដ។
វត្ថុតាងដែលធ្វេីសកម្មភាពត្រូវបានសមត្ថកិច្ចចាប់យកមាន
១/-កាំបិតចំនួន១ដែលមានដងផ្លែធ្វេីពីដែកមានទំហំ ៣៦x៦ សង់ទីម៉ែត្រ។
២/-អាវយឺតដៃវែងពណ៌ឈាមជ្រូកមានឡេវរូតពីមុខចំនួន១។
៣/-ស្បែកជេីងចំពាមជ័រពណ៌ខ្មៅម៉ាកPedroចំនួន១គូរ។
៤/-អាវយឺតដៃខ្លីពណ៌សមានរូបមនុស្សម្នាក់ចំនួន១។
៥/-ខោយឺតជេីងវែងពណ៌ខ្មៅមានអក្សរអង់គ្លេស LI LI NINGចំនួន១។
៦/-ខោលីអូពណ៌ស្វាយចំនួន១។
៧/-ធុងជ័រពណ៌ក្រហមដែលមានទឹកត្រាំខោអាវប្រឡាក់ឈាមចំនួន១។
៨/-លិខិតឆ្លងដែនចំនួន១។
៩/-អត្តសញ្ញាណប័ណ្ណជនជាតិចិនចំនួន១សន្លឹក។
១០/-កាតធនាគារចំនួន១សន្លឹក។
១១/-កាបូបដៃពណ៌ខ្មៅម៉ាកJINBAOLAI ចំនួន១។
១២/-កាបូបស្ពាយពណ៌ខ្មៅចំនួន១។
១៣/-វ៉ាលីដាក់ខោអាវពណ៌ខ្មៅចំនួន១។
តាមប្រភពព័ត៌មានបានអោយដឹងថាកាលពីពេលវេលាម៉ោងខាងលើមុនពេលកើតហេតុបន្ទាប់ពីលក់ដូររួចជនរងគ្រោះ ២នាក់ប្ដីប្រពន្ធបានចូលដេកលើគ្រែក្នុងរោងកន្លែងលក់ដូរដូចសព្វដងដោយដេកនៅក្នុងរោងកន្លែងលក់ដូរលើគ្រែ២នាក់ប្ដី(ប្រពន្ធ)ពុំបានបិទទ្វាត្រឹមត្រូវទេនៅពេលដែលជនរងគ្រោះទាំងពីរកំពុងដេកស្រាប់តែមានជនសង្ស័យ១នាក់ ដែលពេលនោះគឺពាក់អាវយឺតដៃវែងពណ៌ឈាមជ្រូកនិងពាក់អាវយឺតដៃខ្លីពណ៌សពីខាងក្នុងស្លៀកខោជេីងវែងពណ៌ខ្មៅ(រូបភាពបញ្ជាក់ពីកាមរ៉ាសុវត្ថិភាព)បានចូលមកធ្វើសកម្មភាពកាប់លើជនរងគ្រោះ២នាក់ប្ដីប្រពន្ធជាច្រើនកាំបិត បណ្ដាលអោយរងរបួសធ្ងន់ទាំង២នាក់ក្នុងពេលនោះរួចហើយបានប្រតាយប្រតប់គ្នាហើយជនរងគ្រោះជាប្រពន្ធបានស្រែកហៅអ្នកលក់ផ្លែឈើនៅក្បែរនោះឲ្យជួយ តែភ្លាមនោះជនសង្ស័យបានរត់គេចចេញពីកន្លែងកើតហេតុ ចំណែកជនរងគ្រោះត្រូវបានអ្នកជិតខាងបានដឹកយកទៅសង្គ្រោព្យាបាលនៅប្រទេសវៀតណាមនិងរាយការណ៍ជូននគរបាលតែម្ដង។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍និងជំនាញស្រុកសហការជាមួយការិយាល័យព្រហ្មទណ្ឌខេត្តបានចុះធ្វេីការធ្វេីការស្រាវជ្រាវដោយបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពដែលមាននៅក្បែរកន្លែងកេីតហេតុ ឃេីញថានៅចន្លោះពេលេកេីតហេតុគឺមានមនុស្សប្រុសម្នាក់ពាក់អាវយឺតដៃវែងពណ៌ឈាមជ្រូកនិងពាក់អាវយឺតដៃខ្លីពណ៌សពីខាងក្នុងស្លៀកខោជេីងវែងពណ៌ខ្មៅពាក់ស្បែកជេីងចំពាមពណ៌ខ្មៅនិងមានដំណេីរដូចអ្នកពិការជេីងបានដេីរចេញពីមុខផ្ទះជួលយីហោ ៧៧៧ ឆ្លងផ្លូវឆ្ពោះទៅផ្ទះជនរងគ្រោះ ។
បន្ទាប់មកនៅរសៀលថ្ងៃទី៣០ខែមីនាឆ្នាំ២០២០សមត្ថកិច្ចក៏បានប្រទះឃេីញជនសង្ស័យ លី លាំងហាវ ដែលមានភិនភាគដូចរូបក្នុងកាមេរ៉ាសុវត្ថិភាពដេីរចូលទៅក្នុងបន្ទប់ជួលលេខ១រួចក៏បានបេីកទ្វាបន្ទប់នោះឃេីញជនសង្ស័យ លី លាំងហាវ នៅក្នុងបន្ទប់តែម្នាកឯងហេីយត្រួតពិនិត្យនៅក្នុងបន្ទប់ជួលនោះក៏បានប្រទះឃេីញវត្ថុតាងដូចបានចាប់យកខាងលេីនៅក្នុងបន្ទប់នោះតែម្ដង។
តាមចម្លេីយសារភាពរបស់ជនសង្ស័យ លី លាំងហាវ បានសារភាពថារូបខ្លួនពិតជាបានយកកាំបិតកាប់ទៅលេីជនរងគ្រោះពីរនាក់ប្ដីប្រពន្ធជាជនជាតិវៀតណាមដោយសារតែមានគំនុំខឹងជនរងគ្រោះដែលបានជេរប្រមាថមកលេីរូបគេរឿងដែលរូបគេទៅជុះនោមដាក់ជញ្ជាំងផ្ទះជនរងគ្រោះ ហេីយកាំបិតនោះគឺរូបគេបានលួចយកពីផ្ទះជនរងគ្រោះទៅលាក់ទុកធ្វេីសកម្មភាព។
បច្ចុប្បន្នជនសង្ស័ខាងលេីត្រូវបានសម្ថកិច្ចក៏សាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមច្បាប់។







