បង្រ្កាប​ល្បែង​សង្វៀន​ជល់មាន់មួយកន្លែងឃាត់បានតែ​ម៉ូតូ១២គ្រឿងចំណែកអ្នកលេងរត់គេចខ្លួនអស់នៅក្រុងាខ្មៅ

បង្រ្កាប​ល្បែង​សង្វៀន​ជល់មាន់មួយកន្លែងឃាត់បានតែ​ម៉ូតូ១២គ្រឿងចំណែកអ្នកលេងរត់គេចខ្លួនអស់នៅក្រុងាខ្មៅ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ក្រុងតាខ្មៅ:​ កម្លាំងនគរបាលបេីក​ប្រតិបត្តិការ​ចុះបង្ក្រាបទីតាំងកន្លែងជល់មាន់មួយកន្លែងកាលពីម៉ោង​១៣និង​៣០​នាទីថ្ងៃទី៣១ខែមីនា​ឆ្នាំ​២០២០ចំណុចភូមិព្រែកហូរកើត សង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្តាល។

ក្នុងប្រតិបត្តិការ​នេះសមត្ថកិច្ចបានដកហូតវត្ថុតាងចាប់យករួមមានម៉ូតូចំនួន១២គ្រឿងម៉ាកសង់c125ចំនួន៦គ្រឿង
លេខ១k៨៨៨៩តាកែវ.១BF២៣២៦ភ្នំពេញ.១F៣៦៨២កំពង់ឆ្នាំង.១AQ៤៣៤៤ភ្នំពេញ.១FQ២៨៦០ភ្នំពេញ.១v១៨១៥​កណ្តាលsuzukysmashចំនួន២គ្រឿងស្លាកលេខ​១E៧២៣៣តាកែវ.១Y៣៨៥៣ភ្នំពេញ។
ម៉ាកzoome.xផ្លាកលេខ១AA៨៥៦៥កណ្តាល។ម៉ាកHonda CUB ផ្លាកលេខ ប៦៥៨១ ភ.ព១។
សង់កូរ៉េចំនួន១គ្រឿងផ្លាកលេខ​ ភ.ព១៩១១។
ម៉ាកyamaha aerox.ផ្លាកលេខភ្នំពេញ៥០០៣។

Sponsor

សមត្ថកិច្ច​បានអោយដឹងថាកាលពីពេលវេលានិងទីកន្លែងកើតហេតុខាងលើដោយមានប្រជាពលរដ្ឋបានរាយការណ៍​មកលោកអធិការនគរបាលក្រុងតាខ្មៅថាមានករណីលេងល្បែងសុីសង(ជល់មាន់)នៅចំណុចជិតស្ពានដើមលាភភូមិព្រែកហូរកើតសង្កាត់ព្រែកហូរក្រុងតាខ្មៅពេលនោះកម្លាំងយើងបានទៅដល់ចំណុចកើតហេតុខាងលើក៏បានធ្វើការឃាត់បានម៉ូតូចំនួន១២គ្រឿងខាងលើយកមករក្សាទុកនៅអធិការដ្នានគរបាលក្រុងតាខ្មៅដើម្បីរក្សាទុករងចាំម្ចាស់ចូលមកដោះស្រាយ។