ព្រះសីហនុ: គ្រោះថ្នាក់ចរាបរណ៍ដ៏រន្ធត់មួយរវាងរថយន្តលុចសុិស RX-300 បុកប៉ះជាមួួយរថយន្តកុងតឺន័របណ្តាលអោយស្ត្រីម្នាក់ស្លាប់នៅក្នុងរថយន្តនិង៤នាក់ទៀតរងរបួសធ្ងន់ស្រាលនៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី០២ខែមេសា ឆ្នាំ២០២០នៅចន្លោះគីឡូ១៥៧/១៥៨ស្ថិតក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយស្រុកកំពង់សីលាខេត្តព្រះសីហនុ។
យោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកនីសាន់ពណ៍ខៀវត្រួយចេកពាក់ស្លាកលេខភ្នុំពេញ3C:០០៣៥ប្រភេទ(សន្តោងកុងទីន័រ)អ្នកបើកបរមិនស្គាល់អត្តសញ្ញាណមានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នុំពេញបុកជាមួយនិងរថយន្តម៉ាកលុចសុីសRX300 ណ៍សពាក់ស្លាកលេខភ្នំពេញ 2H:៣០៣០មានទិសដៅបញ្ច្រាសទិសគ្នាអ្នកបើកបរឈ្មោះ សូ សុខាល័យ ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភ្នំពេញរងរបួសធ្ងន់អ្នករួមដំណើរក្នុងរថយន្តនេះមាន០៤នាក់ស្រី០១នាក់
១/ឈ្មោះ សូនី ភេទស្រីអាយុ២៨ឆ្នាំជនជាតិខ្មែរមានទីលំនៅ ខេត្តព្រៃវែង(ស្លាប់)
២/ឈ្មោះ លី គ័ង ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិចិនទីលំនៅភ្នំពេញរងរបួសធ្ងន់
៣/ ឈ្មោះ បូរ៉ា ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរទីលំនៅខេត្តព្រៃវែងរងរបួសធ្ងន់ ។
៤/ ឈ្មោះ ហុង សៀវហាក់ អាយុ១១ឆ្នាំជនជាតិខ្មែរទីលំនៅភ្នំពេញរងរបួសស្រាល ។
បច្ចុប្បន្នចំពោះមុខអ្នកស្លាប់ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯអ្នករងរបួសត្រូវបានកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០២សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០១និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលាជួយសង្រ្គោះបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញចំណែកវត្ថុតាងរថយន្តទាំងពីរស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបន្តតាមនិតិវិធីច្បាប់៕


