ក្រុមចោរបានជិះម៉ូតូមានគ្នា២នាក់មកឆក់កាបូបលុយពីស្ត្រីម្នាក់យកលុយអស់ជិត១ម៉ឺនដុល្លារបានសម្រេចរួចគេចខ្លួន​ដោយសុវត្តិភាពមិនរំខានសមត្ថកិច្ចប៉ុស្តិបឹងសាឡាង

ក្រុមចោរបានជិះម៉ូតូមានគ្នា២នាក់មកឆក់កាបូបលុយពីស្ត្រីម្នាក់យកលុយអស់ជិត១ម៉ឺនដុល្លារបានសម្រេចរួចគេចខ្លួន​ដោយសុវត្តិភាពមិនរំខានសមត្ថកិច្ចប៉ុស្តិបឹងសាឡាង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ លុយចំណងដៃនិងគ្រឿងអលង្ការសរុបជិត១ម៉ឺនដុល្លារដែលស្ត្រីម្នាក់ទើបនិងកាត់ចំណងដៃការបងប្អូនបានទុកក្នុងកាបូបស្ពាយខណះកំពុងជិះម៉ូតូត្រូវជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់បានសម្រេច គេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២ខែមេសាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦៦៤ខាងក្រោយសាលាជាសុីម សាមគ្គីក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឡឹក ឆូវី ភេទស្រីអាយុ៥០ឆ្នាំមុខ​របរធ្វើការរោងចក្រស្នាក់នៅភូមិព្រៃព្រីងសង្កាត់ចោមចៅទី ៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមានស្រុកកំណើត ភូមិទួលត្របែកឃុំប្រសូត្រស្រុកស្វាយទាបខេត្តស្វាយ​រៀង។

Sponsor

យោងតាមការៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតកើតហេតុរូបគាត់ពីរនាក់បងប្អូនជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់២០១៤ពណ៌ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ1CN:8078ចេញពីកន្លែងស្នាក់នៅមកលេងផ្ទះប្អូននៅចំណុចស្តុបកោសដូងតាមបណ្ដោយផ្លូវ២៣០ក្នុងសង្កាត់បឹងសាឡាងនតាំងពីក្បាលប្រលប់លុះដល់ម៉ោងកើតហេតុក៏បានចេញពីផ្ទះបងប្អូនវិញដោយប្អូនស្រីគាត់ជាអ្នកឌុបរូបគាត់អង្គុយខាងក្រោយដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៦៦៤ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ​ស្រាប់តែលេចមុខជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់កាបូបស្ពាយដែលគាត់ដាក់នៅខាងមុខនិងអង្គុយនៅខាងក្រោយបានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ចប៉ុស្ដិ៍បឹងសាឡាងឡើយ ។

ជនរងគ្រោះបានបន្តទៀតថាកាបូបដែលចោរឆក់យកទៅ​បាត់នោះមានលុយសុទ្ធចំនួន៧ពាន់ដុល្លារគ្រឿងអលង្ការខ្សែកចិញ្ចៀននិងខ្សែដៃនិងទូរស័ព្ទ២គ្រឿងទៀតសរុបទាំងអស់ជិត១ម៉ឺនដុល្លារបន្ទាប់មករូបគាត់ទាំងពីរនាក់បានជិះម៉ូតូ ត្រឡប់មកផ្ទះបងប្អូនវិញ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះត្រូវជាប្អូនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងនិងឲ្យជនរងគ្រោដាក់ពាក្យបណ្ដឹងងាយស្រួលសមត្ថកិច្ចស្វែងរកជនសង្ស័យដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕