ភ្នំពេញ: ស្រ្តីម្នាក់ត្រូវបានប្តីវាយអោយសន្លប់ស្តូកស្តឹងសង្ស័យទាស់ពាក់សម្តីគ្នាហេតុកានេះកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣ខែមេសាឆ្នាំ២០២០ស្ថិតត្រង់ចំណុចក្បែរវិហារឥស្លាមតាមបណ្ដោយផ្លូវ៨៦សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យថាមុនពេលកើតហេតុមានប្រជាពលរដ្ឋរាយការណ៍ទៅប្រាប់សមត្ថកិច្ចថាមានករណីហិង្សាតាមផ្លូវសាធារណ:ពេលនោះកម្លាំងជំនាញបានចុះទៅដល់តាំងកើតហេតុឃើញស្រ្តីម្នាក់បានដេកសន្លប់ស្ដូកស្ដឹងទៅហេីយនៅលើចិញ្ចើមផ្លូវតែម្នាក់ឯង មិនអាចសួរនាំកើតទេហើយប៉ូលិសក៏សាកសួរប្រជាពលរដ្ឋ ក្បែរនោះប្រាប់ថាមិនដឹងជាមានរឿងអ្វីកើតឡើងទេ? គ្រាន់តែប្រាប់ឲ្យដឹងថាជនរងគ្រោះឈ្មោះ នី និងប្ដីឈ្មោះ រ័ត្ន អ្នកទាំង២ស្នាក់នៅក្បែរនោះ។
ប្ដីប្រពន្ធខាងលើតែងតែឈ្លោះប្រកែកគ្នាក្នុងការរស់នៅមិនសូវចុះសម្រុងគ្នាទេរហូតលែងលះជាមួយគ្នារួចហើយប៉ុន្តែនៅមុនពេលកើតហេតុគេឃើញប្ដីដើរសួរប្រពន្ធមិនដឹងថា រកក្នុងមានការអ្វីនោះទេ?
ក្រោយពេលកើតហេតុសមត្ថកិច្ចដែលបានចុះដល់ទីតាំង ទំនាក់ទំនងហៅរថយន្តសាមុយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
សូមបញ្ជាក់៖ ចំពោះករណីខាងលើសមត្ថកិច្ចតាមរកប្ដីស្រ្តីរងគ្រោះដើម្បីសួរនាំជុំវិញបញ្ហាដែលកើតឡើងប៉ុន្តែរកមិនឃើញ៕

