មន្រ្ដី​ចូល​និវត្តន៍​ម្នាក់បេីកម៉ូតូឆ្លងផ្លូវមិនបានមេីលធ្វេងស្តាំម​ត្រូវរថន្តប៉ូលីសខេត្តបន្ទាយមានជ័យបើករថយន្តបុក​បណ្តាលអោយរងរបួសឆ្ងន់

មន្រ្ដី​ចូល​និវត្តន៍​ម្នាក់បេីកម៉ូតូឆ្លងផ្លូវមិនបានមេីលធ្វេងស្តាំម​ត្រូវរថន្តប៉ូលីសខេត្តបន្ទាយមានជ័យបើករថយន្តបុក​បណ្តាលអោយរងរបួសឆ្ងន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវយាងរថយន្តនិងម៉ូតូបណ្តាលអោយរងរបួសមន្រ្តីប៉ូលីសចូលនិវត្តន៍ម្នាក់ឆ្ងន់ហេតុការនេះបានកើតឡើងនៅវេលាម៉ោង០៨និង​៥២​នាទី​ព្រឹកថ្ងៃទី០៤ខែមេសាឆ្នាំ២០២០នេះនៅលើកំណាត់ផ្លូវជាតិ​លេខ៦ត្រង់ចំណុចមុខក្លោងទ្វារវត្តស្រះខ្ចៅក្នុងភូមិស្តុកស្តម្ភឃុំជ្រាប់ស្រុកសន្ទុកខេត្តកំពង់ធំ។ 

តាមប្រភពសមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកកាមរី(បាឡែន) ពណ៌ទឹកប្រាក់ផ្លាកលេខភ្នំពេញ2Q.9653 (បើកបរទិសដៅពីជើងទៅត្បូង)ដោយឈ្មោះតាំងសុខលីភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិទួលស្វាយឃុំត្រពាំងតាវស្រុកអន្លង់វែងខេត្តឧត្តរមានជ័យមុខរបរមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ។

Sponsor

បេីកមកដល់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿងម៉ាកហុងដាគុបពណ៌បៃតងផ្លាកលេខគ្មានបាន(ជិះឆ្លងកាត់ផ្លូវពីកើត​ទៅលិច)បើកដោយជនរងគ្រោះឈ្មោះសូយ៉េនភេទប្រុសអាយុ៥៧ឆ្នាំនៅភូមិជ័យមង្គលឃុំជ្រាប់ស្រុកសន្ទុកខេត្តកំពង់ធំ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)មុខរបរមន្ត្រីនគរបាលចូលនិវត្តន៍ភ្លាមៗនោះជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ។

មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូបើកបរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្នអ្នកបើកបររថយន្ដមានល្បឿនលឿនចាំហ្រ្វាំងមិនទាន់។

បន្ទាប់ពីកើតហេតុរួចសមត្ថកិច្ចមូលដ្ឋានបានទៅដល់ទីតាំងខាងលើធ្វើកំណត់ហេតុយករថន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីដោះស្រាយគ្នាតាម​នីតិវិធីផ្លូវច្បាប់៕