គួរឲ្យ​សង្វេគ​ដោយសារតែជួយចាប់ទាអោយគេនៅក្នុងលូទេីបណ្តាលអោយស្លាប់ទាំងពីរនាក់នៅខណ្ខសែនសុខ

គួរឲ្យ​សង្វេគ​ដោយសារតែជួយចាប់ទាអោយគេនៅក្នុងលូទេីបណ្តាលអោយស្លាប់ទាំងពីរនាក់នៅខណ្ខសែនសុខ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ បុរស២នាក់បានចូលចាប់សត្វទាក្នុងលូចេញមកវិញមិនកេីតតបណ្តាលអោយថប់ដង្ហេីមស្លាប់ហេតុការនេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅរសៀលថ្ងៃទី០៤ខែមេសា ឆ្នាំ២០២០នេះនៅម្តុំផ្លូវរទេះភ្លើងកណ្តាលវាលស្រែក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថាកាល​ពីវេលាម៉ោងជាង២មានកម្មករសំណង់ម្នាក់ពេលកំពុងអង្គុយសម្រាកពីការងារក៏ប្រទះឃើញសត្វទារត់ចូលក្នុងលូហើយគាត់បានចូលទៅតាមចាប់ទានោះយកឲ្យម្ចាស់គេ។

Sponsor

បុរសរូបនោះបានចាប់សត្វទាចំនួន៥ក្បាលក៏បន្តចូលតាមរកសត្វទាបន្តទៀតប៉ុន្តែបាត់ខ្លួនមិនឃើញចេញមកវិញបន្ទាប់មកដោយសារបាត់ខ្លួនមិនឃើញចេញមកនោះមាន​បុរសម្នាក់ទៀតដែលជាកម្មករសំណង់ដូចគ្នាចូលតាមរក ហើយក៏បណ្តាលឲ្យបាត់ខ្លួនទាំងពីរនាក់រហូតដល់ម៉ោងប្រមាណជាង៦ល្ងាចនេះពួកគេបានបាត់ជីវិតហើយ។

បើតាមសេចក្តីរាយការណ៍លូនោះមានបណ្តោយប្រហែលជា១០០ម៉ែត្រហើយមិនសូវមានខ្យល់ចេញចូលនោះទេទោះយ៉ាងណាអត្តសញ្ញាណនៃសាកសពមិនទាន់ត្រូវបានកំណត់ឡើយដោយសាររង់ចាំការធ្វើកោសល្យវិច្ច័យពីសមត្ថកិច្ចជំនាញសិន។