ភ្នំពេញ: បែកធ្លាយរឿងថៅកែហាងនួងប្រុស៣និងបក្ខពួកត្រូវបាននារីម្នាក់ដែលជាបុគ្គលិកណាហ្គាវើលដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារទាសំណង(២ពាន់ដុល្លារសហរដ្ឋអាមេរិក)បន្ទាប់ពីថៅកែហាងរូបនេះបានព្រួតគ្នាប្រើអំពើហិង្សាមកលើរូបនាងដែលជាភ្ញៀវ។
បើតាមប្រភពព័ត៌មានពីនារីរងគ្រោះបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគាត់ត្រូវបានមិត្តភក្កិហៅទៅញ៉ាំអាហារនៅហាងនួនប្រុស៣ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ocicក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២០នៅវេលាម៉ោង៩យប់។
នារីរងគ្រោះបានរៀបរាប់ឲ្យដឹងទៀតថាពេលដែលនាងកំពុងហូបជាមួយនឹងមិត្តភក្កិនាងសរុបទាំងអស់ប្រហែលជា៦នាក់ក្នុងនោះក៏មានម្នាក់ជាម្ចាស់ហាងនួនប្រុស៣នោះផងដែរ។
នារីរងគ្រោះបានញាំស្រាក្រហមហើយបានដាក់កូនសោរម៉ូតូលើតុពេលដែលគាត់លើកកែវផឹកហើយដាក់កែវចុះវិញគាត់បានដាក់កែវលើសោរម៉ូតូបណ្ដាលអោយរលំដួលធ្លាក់បែកដោយអច្ចេតនាភ្លាមនោះម្ចាស់ហាងនួនប្រុស៣បានប្រាប់គាត់ថានេះមិនមែនជាការលេងសើចទេបែកកែវមួយត្រូវបង់ពិន័យ៥ដុល្លារពេលនោះនារីរងគ្រោះបានហើយលុយ២០ដុល្លារជូនម្ចាស់ហាងនួនប្រុស៣ពេលដែលថៅកែនួនប្រុស៣ទទួលយកប្រាក់ហើយនៅតែនិយាយពាក្យដដែលដដែលទៀតធ្វើឱ្យនារីរងគ្រោះខឹងយ៉ាងខ្លាំងក៏បង្កឲ្យមានការប៉ះសម្ដីគ្នាទៅវិញទៅមករហូតដល់ថៅកែនួនប្រុស ៣និងបក្សពួកបានប្រើអំពើហិង្សាមកលើរូបនាងហើយបង្ខំឲ្យនាងសំពះសុំទោសដល់រូបគេទៀត។
តែនារីរងគ្រោះមិនព្រមសុំទោសទើបម្ចាស់ហាងនួនប្រុស៣បានចាប់ឃាត់នាងយកទៅប៉ុស្តិ៍នគរបាលជ្រោយចង្វាមួយសន្ទុះក្រោយមកទើបសមត្ថកិច្ចឱ្យនាងនិងម្ចាស់ហាងនួនប្រុស៣ត្រឡប់ទៅវិញរៀងខ្លួន។
រហូតមកដល់ព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០២០នារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងម្ចាស់ហាងនួនប្រុស៣និងបក្សពួកដែលប្រើអំពើហិង្សាមកលើរូបនាងបណ្ដាលឲ្យរងរបួសជាច្រើនកន្លែងនៅប៉ុស្តិ៍ជ្រោយចង្វាដោយទារសំណងជំងឺចិត្តពីពាន់ដុល្លារនិងសូមឱ្យច្បាប់រកយុត្តិធម៌ដល់រូបនាងដែលជាស្ត្រីភេទនឹងជាជនរងគ្រោះផង៕


