អធិការស្រុកតាវែងពិតជាខ្លាំងមែនហ៊ានទាញកាំភ្លើងខ្លីបាញ់គំរាមកូនចៅ១០គ្រាប់ត្រូវកូនចៅចំនួន១៩នាក់ផ្តិតមេដៃប្តឹងដកចេញពីតំណែងចេញ

អធិការស្រុកតាវែងពិតជាខ្លាំងមែនហ៊ានទាញកាំភ្លើងខ្លីបាញ់គំរាមកូនចៅ១០គ្រាប់ត្រូវកូនចៅចំនួន១៩នាក់ផ្តិតមេដៃប្តឹងដកចេញពីតំណែងចេញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

រតនៈ​គីរី​:​ លោក​វរះសេនីយ៍ទោ​ សម្បត្តិ កុសល​ អធិការ​នគរបាលស្រុកតាវែងខេត្តរតនគិរីបានដកកាំភ្លើងខ្លីបាញ់គំរាមកូនចៅប្រមាណ១០គ្រាប់ដើម្បីសម្ញែងអំណាចថាខ្លួនឯងអស្ចារ្យណាស់តែត្រូវមន្ត្រីនគរបាលក្រោមឱវាទចំនួន១៩នាក់ទ្រាំនឹងទង្វើទំនើងរបស់អធិការរូបនះមិនបាន ក៏នាំគ្នាផ្តិតមេដៃប្តឹងទៅថ្នាក់លើសុំដកចេញពីតំណែង។

លោកឧត្តមសេនីយ៍ត្រី ហ្វង ប៊ុនថាណម ស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃទី៤ខែមេសាឆ្នាំ២០២០ថាករណីផ្ទុះអាវុធខ្លីម៉ាកឡុកគំរាមកូនចៅនេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី២៧ខែមីនាឆ្នាំ២០២០កន្លងទៅពេលនេះ លោក​ សម្បត្តិ កុសល ត្រូវបានថ្នាក់លើឲ្យមកបង្ហាញខ្លួន​នៅការិយាល័យបុគ្គលិកនៃស្នងការនគរបាលខេត្តរតនគិរីរង់ ចាំបទបញ្ជាថ្នាក់លើ។

Sponsor

មន្ត្រីនគរបាលស្រុកតាវែងទាំង១៩នាក់នាំគ្នាផ្តិតមេដៃប្តឹងមកលោកស្នងការនគរបាលខេត្តឲ្យជួយរកយុត្តិធ៌មដោយបានដូចរៀបរាប់ខាងក្រោម៖

ទី១/គាត់(លោកសម្បត្តិ កុសលចិត្ត ) អួតក្អេងក្អាងថាគាត់​មានខ្នងធំគ្មានអ្នកណាធ្វើអីគាត់បានទេ។

ទី២/គាត់ថាមកកាន់អធិការនេះគឺអស់លុយចំនួន៥ទៅ៦ម៉ឺនដុល្លារ។

ទី៣/មើលងាយនិងជេរថាពួកអាប៉ូលិសអាចម៍ក្តរមិនចេះយក​លុយពីអ្នករកស៊ីដឹកគ្រាប់ស្វាយចន្ទីដឹកបន្លែផ្លែឈើត្រីសាច់ជាដើមនិងគំរាមយើងខ្ញុំឲ្យដោះសំលៀកបំពាក់ឯកសណ្ឋានចេញ។

ទី៤/គំរាមផ្លាស់ប្តូរនិងដកចេញយើងខ្ញុំពីក្របខណ្ឌគ្រប់​ពេលវេលាដោយគ្មានមូលហេតុ។

ទី៥/ប្រើអំពើហិង្សាទាត់មន្ត្រីម្នាក់និងស្រាយអង្រឹងទាំងយប់គ្មានមូលហេតុ ។

ទី៦/អនុវត្តលើសពីច្បាប់នៃវិន័យកងកម្លាំងលេខ០៦នៃនគរ​បាលជាតិ។

ទី៧/នៅពេលមានកម្មវិធីនៅអង្គភាពមិនមានសហការទំនាក់​ទំនងគ្មានសាមគ្គីភាពនិងឲ្យតម្លៃអធិការរងទេពិសេសពេល​ភ្ញៀវមកហូបចុកអធិការរងនិងមន្ត្រីមិនឲ្យនៅក្បែរទេ។

ទី៨/ប្រជាពលរដ្ឋដឹកបង្គោលរបងនិងឈើធ្វើផ្ទះបន្តិចបន្តួច បញ្ជាឲ្យចាប់យកមកប៉ុស្តិ៍ឲ្យបង់លុយសិនទើបរួចខ្លួន។

ទី៩/ប្រជាពលរដ្ឋកំពុងតែមានចិត្តថ្នាំងថ្នាក់ជាមួយយើងខ្ញុំ ដែលជាកូនចៅអនុវត្តបទបញ្ជារបស់គាត់និងពិសេសប៉ះពាល់ដល់នយោបាយសតិអារម្មណ៍របស់គាត់នៅពេលបោះឆ្នោតពេលខាងមុខ។

ទី១០/លុយបានមកពីកៀបប្រជាពលរដ្ឋនិងពីបទល្មើសនានាគាត់យកទៅចាយវាយប្រើប្រាស់តែម្នាក់ឯងគ្មានតម្លាភាព សូម្បីតែអធិការរងណាម្នាក់កុំថាឡើយមន្ត្រីក៏មិនឲ្យដឹងផង និងនៅពេលយាមល្បាតមិនមានទិញសូម្បីទឹកសុទ្ធគាត់ប្រើកម្លាំងរកលុយឲ្យតែបុគ្គលគាត់តែប៉ុណ្ណោះ។