រយៈ​ពេល​ពីរថ្ងៃកម្លាំងជំនាញរបស់មន្ទីប្រឆាំងបទល្មេីស​គ្រឿងញៀន(ក៧)​ឃាត់ខ្លួនបុរស់២នាក់មេជួញដូរគ្រឿងញៀនប្រ​ភេទ​មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ១៦គ.ក្រ​៤៧៨.​៧៧ក្រាម។

រយៈ​ពេល​ពីរថ្ងៃកម្លាំងជំនាញរបស់មន្ទីប្រឆាំងបទល្មេីស​គ្រឿងញៀន(ក៧)​ឃាត់ខ្លួនបុរស់២នាក់មេជួញដូរគ្រឿងញៀនប្រ​ភេទ​មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ១៦គ.ក្រ​៤៧៨.​៧៧ក្រាម។

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ សមត្ថកិច្ច​(ក៧)ឃាត់ខ្លួនក្រុមជួញដូរថ្នាំញៀនបាន២នាក់ក្នុងនោះដកហូតបាន១៦កញ្ចប់ធំស្មេីរនិង១៦គីឡូក្រាម​កាលពីថ្ងៃទី២ខែមេសា​​ឆ្នាំ​២០២០វេលាម៉ោង២២និង​៣០នាទីនៅចំណុចផ្លូវសាធារណ:លេខ១៦៣សង្កាត់បឹងកេងកង២ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

ដោយមានកាអនុវត្តតាមបទបញ្ជារបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតាមការដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគបាលជាតិនិងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿង​ញៀន។

Sponsor

កំលាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​(ក៧)ដឹកនាំដោយលោកនាយករង សឿង ណុល​ មានការ​និងមានសម្របសម្រួលពីលោក​ សឿន មុនីរត្ន័ ព្រះរាជអាជ្ញារងនិងមានអធិការរងខណ្ឌទួលគោកចូលរួមផងដែរបាន​បើកកិច្ចប្រតិបត្តិការសេីបអង្កេតនិងស្រាវជ្រាវបង្រ្កាបជាលទ្ធផល២គោលដៅមានគោលដៅទី១:
ក/ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿង ធាវ៉ា ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ
ខ/ដកហូតបានវត្ថតាងចាប់យកបាន:ម្សៅក្រាមសថ្លាសង្ស័យមេតំហ្វេតាមីន(ICE)ទម្ងន់ប្រហែលកន្លះគីឡូរួចបន្តទៅឆែកឆេរគោលដៅទី២ទៀតគោលដៅទី២:
នៅថ្ងៃទី៣ខែមេសា​ឆ្នាំ​២០២០វេលាម៉ោង៩និង៣០នាទី នៅចំណុចបន្ទប់ជួលលេខ៣៣cផ្ទះលេខ២៥zផ្លូវលេខ២៥១ ភូមិ១៦សង្កាត់បឹងសាឡាងខណ្ឌទួលគោកលទ្ធផល:
ក/ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អឿង ឌីចាន់ណា ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរ។
ខ/វត្ថុតាងចាប់យកបាន:ម្សៅសថ្លាសង្ស័យមេតំហ្វេតាមីន​(ICE)១៦ដុំទម្ងន់ប្រហែល១៦គីឡូ។

សរុបរួមក្រោយពីធ្វើតេស្តនិងថ្លឹងរួចឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ១៦គ.ក្រ​៤៧៨.​៧៧ក្រាម។