ស្រុកស្អាង: ព្រះសង្ឃមួយអង្គយកដែកទៅដោតនៅខាងលេីខ្លោងទ្វារវត្តបណ្តាកអោយប៉ះចំខ្សែរភ្លេីងឆក់ចរន្តអគ្គិសនី(ស្លាប់)ធ្លាក់ពីលើក្លោងទ្វាវត្តកើតហេតុនៅថ្ងៃទី០៥ខែមេសាឆ្នាំ២០២០វេលាម៉ោង០៧និង៣០នាទីនៅចំនុចក្លោងទ្វារផ្លូវចូលវត្តពោធិ៍អណ្តែតស្ថិតក្នុងភូមិពោធិ៍កណ្តាលឃុំត្រើយស្លាស្រុកស្អាង
ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះព្រះនាម លី សុខឃីម ព្រះជន្ម២៨វស្សាទីលំនៅភូមិពោធិកណ្តាលឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាលគង់នៅវត្តពោធិ៍អណ្តែតសុគត(ស្លាប់)។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុព្រះសង្ឃព្រះនាមលី សុខឃីម(ជុក)និងសង្ឃចំនួន០៣អង្គទៀតបានមកដោតទង់ជាតិនៅលើក្លោងទ្វាវត្តពោធិអណ្តែតហើយព្រះសង្ឃព្រះនាម លី សុខឃីម(ជុក)បានយកទង់ជាតិមួយដើមធ្វើពីដែកឡើងទៅលើកំពូលក្លោងទ្វាកំពស់០៩ម៉ែត្រដើម្បីដោតពេលនោះដងទង់ជាតិដែលធ្វើពីដែកបានប៉ះជាមួយខ្សែភ្លើងបណ្តាលឲ្យឆក់រួចធ្លាក់ចុះមកក្រោមសុគតនៅកន្លែងកើតហេតុតែម្តង។
ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងនគរបាលប៉ុស្គិ៍ត្រើយស្លាបានចុះដល់កន្លែងកើតហេតុសហការជាមួយកម្លាំងជំនាញពិនិត្យហេតុស្រុកនិងគ្រូពេទ្យក្រុមប្រឹក្សាឃុំមេភូមិបានធ្វើការពិនិត្យរួចបានសន្និដ្ឋានថាព្រះសពពិតជាសុគតដោយសារឆក់ធ្លាក់មកលើផ្លូវកៅស៊ូពិតមែន។
ក្រោយពិនិត្យរួចព្រះសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។


