សំណង់អាគារបុរីកីឡាត្រូវបានបាក់ស្រុតសំយ៉ាបផ្ទះប្រជាពលរដ្ឋនៅជាន់ទី២បង្ករអោយមានការភ្ញាក់ផ្អេីលទាំងកណ្តាលអធ្រាតសំណាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិត

សំណង់អាគារបុរីកីឡាត្រូវបានបាក់ស្រុតសំយ៉ាបផ្ទះប្រជាពលរដ្ឋនៅជាន់ទី២បង្ករអោយមានការភ្ញាក់ផ្អេីលទាំងកណ្តាលអធ្រាតសំណាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ: ករណីផ្អេីលឆោឡោដោយមានការបាក់ស្រុតសំយ៉ាបផ្ទះប្រជាពលរដ្ឋនៅជាន់ទី២ក្នុងប្លុកបុរីកីឡាង្ករឲ្យមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចទាំងកណ្តាលយប់ចេញមកជួយអន្តរាគមន៍ជួយសង្គ្រោះយកមនុស្សចេញបាន​ទាន់​ពេលវេលា។

ហេតុការបាក់ស្រុតសំយ៉ាបផ្ទះនេះបានកើតឡើងកាលពី​វេលាម៉ោង២និង០៥នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី​៧ខែមេសាឆ្នាំ២០២០នៅប្លុកបុរីកីឡាតាមបណ្តោយផ្លូវ​លេខ២១៥កែងផ្លូវលេខ១៤៦ចំណុចផ្ទះលេខ៨៦AEDស្ថិតក្នុងភូមិ៥សង្កាត់វាលវង់ខណ្ឌ៧មករារាជធានីភ្នំពេញ។

Sponsor

ផ្ទះដែលរងគ្រោះបាក់នោះមានឈ្មោះ​ ចិន សុវណ្ណនី ភេទស្រី អាយុ៣៥ឆ្នាំមានមុខបររត់ម៉ូតូឌុបស្នាក់នៅកន្លែងកើតហេតុ។

តាមសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុមានប្រជាពលរដ្ឋទំនាក់ទំនងតាមទូរស័ព្ទប្រាប់ថាមានករណីបាក់ស្រុតសំយ៉ាបផ្ទះប្រជាពលរដ្ឋនៅក្នុងបុរីកីឡានិងមានមនុស្សជាប់គាំងនៅក្នុងនោះផងដែរ ពេលទទួលបានដំណឹងនោះភ្លាមៗកម្លាំងសមត្ថកិច្ចបាននាំគ្នាចេញជួយធ្វើអន្តរាគមន៍​ហៅរថយន្តបង្កានិងពន្លត់អគ្គីភ័យយកជណ្តើរមកដាក់ដើម្បីជួយសង្គ្រោះយកមនុស្សដែលជាប់គាំងចេញមកក្រៅបានផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថាក្នុងហេតុការណ៍បាក់ស្រុតសំយ៉ាបផ្ទះខាងលើមិនបង្កឲ្យមានមនុស្សស្លាប់ឬរងរបួសទេដោយកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍បានទាន់ពេលផងដែរ។

ក្រោយកើតហេតុ មនុស្សដែលជាប់ក្នុងកន្លែងបាក់ស្រុតសំយ៉ាបផ្ទះនៅបុរីកីឡានោះត្រូវបានកម្លាំងសមត្ថកិច្ច​មូល​ដ្ឋានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ទាំងអស់ដោយ​សុវត្ថភាព៕