មេឃបង្អុលធ្លាក់ភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ បានឆក់យកជីវិតស្ត្រីជាកសិករម្នាក់ដោយរន្ទះបាញ់នៅក្រោមដេីមឈេី

មេឃបង្អុលធ្លាក់ភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ បានឆក់យកជីវិតស្ត្រីជាកសិករម្នាក់ដោយរន្ទះបាញ់នៅក្រោមដេីមឈេី

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះវិហារ​: ស្ត្រីជាកសិករម្នាក់ដែលរស់នៅជាប់ព្រំដែនថៃត្រូវបានរន្ទះបាញ់ស្កាប់នៅក្រោមដើមឈើមួយក្បែរភូមិក្នុងគ្រាដែលមេឃមានសភាពខ្មៅងងឹតអួរអ័ព្ទហើយដំណក់ទឹក​ភ្លៀងបានបង្អុលចុះមកជាមួយនឹងការបោកបក់ដោយខ្យល់កន្ត្រាក់។

ហេតុការណ៍នោះបានកើតឡើងនៅម៉ោងប្រមាណជា៤
រសៀលថ្ងៃទី៧មេសាឆ្នាំ២០២០នៅចំណុចទំនប់សីម៉ាស្ថិតក្នុងភូមិស្វាយឃុំរំដោះស្រែស្រុកជាំក្សាន្តខេត្តព្រះវិហារ។

Sponsor

អធិការនគរបាលស្រុកជាំក្សាន្តលោកវរៈសេនីយ៍ទោ ឧិ សេង​ បានបង្ហាញរបាយការណ៍ថានៅរសៀលថ្ងៃម្សិលមិញនោះមានគ្រោះធម្មជាតិបានកើតឡើងពីរករណីគឺរន្ទះបាន​បាញ់សម្លាប់មនុស្សម្នាក់និងមានខ្យល់កន្ត្រាក់លាយឡំជាមួយនឹងការធ្លាក់ភ្លៀងមួយមេបោកបក់បំប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ១ខ្នងផងទៀត។

លោកអធិការបន្តថាក្នុងពេលមេឃកំពុងភ្លៀងរន្ទះបានបាញ់​សម្លាប់ស្ត្រីម្នាក់ឈ្មោះ សួស ណាំ អាយុ៣៧ឆ្នាំនៅក្នុងពេលដែលស្ត្រីរងគ្រោះបានឡើងដើមឈើដើម្បីកាច់ស្លឹកឈើ​យកមកអោយគោស៊ីក៏ត្រូវរន្ទះបាញ់ធ្លាក់ពីលើដើមមកដី ស្លាប់ភ្លាមៗតែម្តង។

លោកថាស្ត្រីរងគ្រោះជាកសិករបានស្លាប់ចោលប្តីនិងកូន​ស្រីតូចៗពីរនាក់ទៀតអោយរស់កំព្រានៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកវរៈសេនីយ៍ទោ ឧិ សេង បានបន្តអោយដឹងទៀតថា ស្របពេលជាមួយគ្នានោះខ្យល់កន្ត្រាក់ក៏បានវាយបំប៉ើងផ្ទះប្រជាពលរដ្ឋ១ខ្នងរបើកដំបូលអស់មួយចំហៀងដែលផ្ទះនោះជារបស់អាជីវករលក់ដូរនៅក្នុងភូមិជាំក្សាន្តឃុំជាំក្សាន្តស្រុកជាំក្សាន្តខេត្តព្រះវិហារ។

លោកថាក្រោយហេតុការណ៍កម្លាំងនគរបាលជំនាញស្រុក បានចុះទៅដល់ទីកើតហេតុហើយបានធ្វើកោសល្យវិច្ច័យ ពិនិត្យទៅលើសាកសពស្ត្រីរងគ្រោះឃើញថាស្ត្រីនោះបានស្លាប់ដោយសាររន្ទះបាញ់យ៉ាងពិតប្រាកដនិងបានប្រគល់សាកសពទៅអោយគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកផ្ទះ១ខ្នងដែលរងការរបើកដំបូល​នោះកម្លាំងសមត្ថកិច្ចបានចុះទៅជួយរុះរើនិងប្រក់ឡើងវិញនោះហើយ។