កណ្តាល: នៅថ្ងៃទី០៨ខែមេសាឆ្នាំ២០២០មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាលដោយមានការចូលរួមដោយអភិបាលរងខេត្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមន្រ្តីនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចមន្រ្តីសាខាគយនិងរដ្ឋាករមន្រ្តីបសុព្យាបាលអាជ្ញាធរដែនដីនិងអធិការស្រុកបានចុះត្រួតពិនិត្យ ផលិតផលពោះវៀនជ្រូកមានទម្ងន់៥តោនដែលផ្ទុកក្នុងកុងទឺណ័រចំនួន០២ស្តុកទុកក្នុងឃ្លាំងគ្មានលេខដែលស្ថិតក្នុងភូមិជ័យឧត្តមឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។
ការត្រួតពិនិត្យត្រូវបានគាំទ្រដោយរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋានក.ប.ប. ផងដែល។
ក្រោយការត្រួតពិនិត្យសមត្ថកិច្ចចម្រុះបានរកឃើញថាទំនិញពុំមានឯកសារបញ្ជាក់និងមានសភាពស្អុយមានចម្លងមេរោគដោយសារការវេចខ្ចប់និងទុកដាក់ពុំត្រឹមត្រូវតាមគោលការបច្ចេកទេស។
ដោយសង្កេតឃេីញថាផលិតផលទាំងនេះបានខូចគុណភាពពុំអាចយកមកប្រេីប្រាស់ជាម្ហូបអាហារសម្រាប់បរិភោគបាន សមត្ថកិច្ចចម្រុះបានសម្រេចឃាត់ទុកទំនិញទាំងនេះជាបណ្តោះអាសន្ននៅឃ្លាំងខាងលើដើម្បីបំពេញបែបបទយកទៅកំទេចចោលតាមនីតិវិធី។
ចំណែកម្ចាស់ទំនិញត្រូវបាននាំខ្លួនទៅសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។


