បុរស់ម្នាក់ពាក់ផ្កាយបួនក្លែងក្លាយត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន

បុរស់ម្នាក់ពាក់ផ្កាយបួនក្លែងក្លាយត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង:​ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានធ្វេីការបង្ក្រាប​និងឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនិងករណីប្រើប្រាស់ដោយខុសច្បាប់នូវឯកសណ្ឋានជាអាទិ៍ប្រើឯកសណ្ឋានយោធា​សក្ដិនាយឧត្តមសេនីយ៍នៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី០៨ខែមេសាឆ្នាំ២០២០។

ជនសង្ស័យមានឈ្មោះ ណាំ កប ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅនៅភូមិល្វាទេឃុំត្រាងស្រុកកំរៀងខេត្តបាត់ដំបង ។

Sponsor

ក្នុងប្រតិបត្តិការបង្ក្រាបនេះកម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងសក្ដិស្មាផ្កាយ៤ =១ គូរ, សក្ដិអាវប្រយុទ្ធ = ១ គូរ, ស្លាកឈ្មោះ នាយឧត្តមសេនីយ៍=១, មេដាយ =១ កំប្លេ, ឯកសណ្ឋានប្រយុទ្ធ=១ កំប្លេ, សញ្ញាសំគាល់ នាយឧត្តមសេនីយ៍១ គូរ និងស្លាកឈ្មោះ ហង់ សំណាង=១។

ពាក់ព័ន្ធករណីនេះកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ។