អាជ្ញាធរស្រុក​មណ្ឌល​សីមាឃាត់ខ្លួនពលករដែលចេញពី​ប្រទេសថៃចំនួន១៣នាក់ដាក់ដាច់ដោយឡែកដោយរកចាំកាពិនត្យ

អាជ្ញាធរស្រុក​មណ្ឌល​សីមាឃាត់ខ្លួនពលករដែលចេញពី​ប្រទេសថៃចំនួន១៣នាក់ដាក់ដាច់ដោយឡែកដោយរកចាំកាពិនត្យ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កោះកុង:​ ពលករដែលចេញពីប្រទេសថៃចំនួន១៤នាក់ នារសៀលថ្ងៃទី១០ខែមេសាឆ្នាំ២០២០ម្សិលម៉ិញត្រូវបានអាជ្ញាធរស្រុកមណ្ឌលសីមាទទួលយកទៅដាក់អោយនៅបន្ទប់ដាច់ដោយឡែកក្នុងវិទ្យាល័យហ៊ុន សែន ចាំយាមក្រោយការត្រួតពិនិត្យនិងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមាន​សមត្ថកិច្ចនិងក្រុមមន្ត្រីសុខាភិបាលខេត្តកោះកុង ។

បើតាមការលើកឡើងពីលោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមាបានអោយដឹងថាការដាក់ពួកគាត់អោយនៅដាច់ដោយឡែកជាបណ្តោះអាសន្ននេះគឺធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ហើយចំពោះការស្នាក់នៅនិងហូបចុកជាបណ្តោះអាសន្នរបស់ពួកគាត់នាពេល​នេះជាបន្ទុករបស់អាជ្ញាធរហើយអាជ្ញាធរក៏កំពុងព្យាយាមធ្វើការទំនាក់ទំនងទៅកាន់ក្រុមគ្រួសាររបស់ពួកគាត់ផងដែរ ។

Sponsor

លោកអភិបាលបានបន្តថារយៈពេល២ថ្ងៃ អាជ្ញាធរស្រុក​មណ្ឌលសីមាទទួលបានពលករចំនួន១៤នាក់ដែលចេញពីប្រទេសថៃមកកម្ពុជាតាមច្រករបៀងនិងច្រកទ្វារអន្តរជាតិចាំយាមដើម្បីធ្វើការវិលត្រឡប់ទៅកាន់ស្រុកកំណើត​វិញហើយនៅក្នុងនោះមានអ្នកនៅក្រុងខេមរភូមិន្ទខេត្តកោះកុងចំនួន២នាក់អ្នកខេត្តព្រៃវែង៥នាក់អ្នកខេត្តកំពត២នាក់អ្នកខេត្តបាត់ដំបង៤នាក់និងអ្នកខេត្តកំពង់ធំ១នាក់ ។

បើតាមការបញ្ជាក់ពីក្រុមពលករវិញគឺពួកគាត់ចេញពីថៃមកក្នុងគោលបំណងវិលទៅកាន់ស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារនារដូវកាលចូលឆ្នាំប្រពៃណីជាតិខ្មែរហើយចំពោះមេខ្យល់ដែលទទួលលុយពីពួកគាត់នោះមិនបានប្រាប់ថាមានការបិទមិនអោយពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយនោះទេ ។

ពួកគាត់បន្តថាប្រសិនបើជាគោលការណ៍តម្រូវអោយមាន​ការដាក់ពួកគាត់ដាច់ដោយឡែករយៈ១៤ថ្ងៃដើម្បីធ្វើការពិនិត្យនិងតាមដានជៀសវៀងការរីករាលដាលនៃជំងឺកូវីដ​១៩​នោះពួកគាត់ក៏មិនមានការតវ៉ាអ្វីនោះដែរ ។

សូមបញ្ជាក់ថាចំពោះពលករចំនួន៨នាក់ក្នុងចំណោម១៤នាក់ខាងលើត្រូវបានមេខ្យល់យកកំរៃក្នុងម្នាក់១៥០០បាតហើយដឹកចេញតាមច្រករបៀងយកមកចោលក្រោយវត្តនាងកុក ហើយត្រូវបានពលរដ្ឋប្រទះឃើញក៏រាយការណ៍ទៅកាន់សមត្ថកិច្ចតែម្តង ៕