ព្រៃវែង: ក្រុមឈ្មួញមានអំណាចកំពុងតែជីកយកអាចម៍ដីនៅមាត់ស្ទឹងស្នាយពលយកទៅលក់ដើម្បីជាប្រយោជន៍របស់ខ្លួនដោយសំអាងថាមេឃុំរាបជាអ្នកអនុញ្ញាតអោយជីកនៅថ្ងៃទី៩ខែមេសាឆ្នាំ២០២០នេះក្រុមការងារអង្គភាពសារព័ត៌មានយើងបានចុះផ្តិតរូបគ្រឿងចក្រនឹងរថយន្តដឹកដីកំពុងតែមានសកម្មភាពជីកយកអាចម៍ដីនៅមាត់ស្ទឹងស្នាយពលត្រើយខាងលិចដែលជាដីសាធារណ:ស្ថិតនៅភូមិពារាំងឃុំរាបស្រុកពារាំងខេត្តព្រៃវែង។
បន្ទាប់ពីបានឃើញរូបភាពជាក់ស្នែងបែបនេះហើយខាងភ្នាក់ងារសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅលោក ផន ផល មេឃុំរាបតែគាត់មិនលើកទូរស័ព្ទទេបន្ទាប់មកក៏បានទាក់ទងទៅម្តងទៀតដើម្បីសុំការបំភ្លឺពីខាងគាត់តែលោក ផន ផល លើកទូរស័ព្ទបានតែបន្តិចក៏បិតទៅវិញមិនដឹងថាមូលហេតុអ្វីបានជាគាត់មិនលើកទូរស័ព្ទនោះទេសង្ស័យតែខ្លាចអ្នកសារព័ត៌មានឬក៏គាត់បានប្រព្រឹតបែនេះមិនអោយថ្នាក់លេីដឹងដោយបានរកសុីលួចលាក់ជាមួយក្រុមឈ្មួញដោយស្ងាត់ៗឫមិនចង់បកស្រាយដល់អ្នកសារព័ត៌មាន?
គួររំលឹកផងដែរថាក្នុងទឹកដីឃុំរាបនេះកន្លងមកធ្លាប់មានការរិ:គន់ពីប្រជាពលរដ្ឋជាច្រើនលើកច្រើនសារមកហើយក្នុងករណីដែលលោកមេឃុំរូបនេះតែងតែអនុញ្ញាតិអោយឈ្មួញជីកយកអាចម៍ដីដោយក្រោមឡេះថាជីកយកទៅជួយជួសជុលផ្លូវតែតាមការពិតភាគច្រើនគឺយកទៅចាក់លក់តាមភូមិឬតាមដីឡូត៍ទៅវិញ។
ជុំវិញករណីខាងលើនេះយើងនៅមិនទាន់មានការបកស្រាយពីរខាងអជ្ញាធរស្រុកនិងលោកមេឃុំ ផន ផល នៅឡើយទេព្រោះទូរស័ព្ទហើយតែលោក ផន ផល មិនលើកពេលខ្លះលើកហើយមិននិយាយក៏បិតវិញដូច្នេះសង្ឃឹមថាអជ្ញាធរស្រុកនឹងមានវិធានការទប់ស្កាត់នឹងហាមឃាត់ដល់ក្រុមឈ្មួញជីកដីទាំងនេះក្នុងពេលឆាប់ៗហើយក៏នឹងរងចាំការបកស្រាយពីលោកមេឃុំរៀងរាល់ម៉ោងធ្វើការ៕


