អាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួចធ្វេីការបង្ក្រាបរថយន្តដឹក​ឈើមួយគ្រឿងគ្មានច្បាប់អនុញ្ញាតិ

អាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួចធ្វេីការបង្ក្រាបរថយន្តដឹក​ឈើមួយគ្រឿងគ្មានច្បាប់អនុញ្ញាតិ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ស្ពឺ​: ថ្ងៃទី១១ខែមេសាឆ្នាំ២០២០កម្លាំងអាវុធហត្ថបាន​បង្ក្រាបបទល្មើសការដឹកជញ្ជូនអនុផលព្រៃឈើគ្មានការអនុញាតិដោយមានការដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការស្រុកបានឃាត់រថយន្តដឹកជញ្ជូនអនុ​ផល​ព្រៃឈើចុះពីតំបន់ឧទ្យានជាតិគីរីរម្យហើយឃាត់បាននៅ​ចំណុចKM ៨៥ស្ថិតក្នុងភូមិទី១ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងកាបង្រ្កាបនេះបានដកហូតវត្ថុតាងរួមមានរថយន្តប្រភេទ​ស៊ាំយ៉ុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2B-2250 ចំនួន០១គ្រឿងដឹកឈើប្រភេទក្តាក្រាលពេញរថយន្តព្រម​ទាំងមានរណាយន្តចំនួន០១គ្រឿងចំណែកអ្នកបេីកបរានរត់គេចខ្លួនបាត់។ បច្ចុប្បន្នវត្ថុខាងលើយកមករក្សាទុកនៅមូលដ្ឋាននស្រុករង់ចាំជំនាញរដ្ឋាបាលព្រៃឈើមកទទួលនិងកសាងសំណុំរឿងតាមនិតិវិធី ។