ភ្នំពេញ: បុរស់ម្នាក់សង្ស័យស្រវឹងជោគបាត់ស្មារតីទាញកាំងភ្លេីងខ្លីជ័រដែលសៀតនិងចង្កេះគំរាមបាញ់គេឯងបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីយប់នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២០ត្រង់ចំណុចផ្លូវបេតុងជាប់របងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនៅក្នុងភូមិសេប៉េសេសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។
ភ្លាមៗនោះសមត្ថកិច្ចនាំជនរងគ្រោះនិងជនបង្ករទៅកាន់ប៉ុស្តិហេីយមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើងគេឃើញ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AF:3678 ជិះតាមបណ្តោយផ្លូវបេតុងទឹសដៅពីជើងទៅត្បូងមកឈប់ចំណុចកើតហេតុខាងលើហើយក៏បានដកកាំភ្លើងពីចង្កេះភ្ជង់ជនជាតិចិនម្នាក់ធ្វើឲ្យជនជាតិចិនម្នាក់នោះភ័យរត់ចេញពីកន្លែងកើតហេតុខណ:ពេលនោះស្រាប់តែមានយុវជនម្នាក់ជាជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុរៀបនឹងបត់ចូលផ្ទះទៅហើយក៏ត្រូវបានជនបង្ករភ្ជង់និងគំរាមបាញ់ធ្វើឲ្យគាត់ភ័យរាកនោមដាក់ខោបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ចាប់ឃាត់ខ្លួនជនបង្កនោះទើបដឹងថាជាកាំភ្លើងជ័រទៅវិញ។
ក្រោយពីកើតហេតុសមត្ថកិច្ចក៏បាននាំខ្លួនជនបង្កនិងជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌសែនសុខចាត់ការណ៏ទៅតាមនីតិវិធី៕


