ភ្នំពេញៈ អគ្គីភ័យឆាបឆេះឃ្លាំងផ្ទកថ្នាំពេទ្យរបស់ក្រុមហ៊ុន(អារីយ៉ង់ហ្វាម៉ា ខេមបូឌា)មួយកន្លែងកើតឡើងនៅស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្រុមទី១៤ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថាម្ចាស់ឈ្មោះ: ឆាយ ណយ ភេទ ស្រីអាយុ៦០ឆ្នាំមុខរបរម្ចាស់សហគ្រាស ។
មូលហេតុៈកំពុងស្រាវជ្រាវប្រភេទសំណង់ៈថ្មប្រក់សង្ក័សីទំហំ៥៥ម៉ែត្រ x ៤៥ម៉ែត្រខូចខាតសំភារៈ :ឆេះសំភារក្នុងឃ្លាំងអស់ប្រហែល ៥០% និងពុំបណ្តាលអោយរាលដាលដល់អ្នកជិតខាងឡើយ ។
ក្នុករណីឆេះនេះមិនបណ្តាលអោយមានស្លាប់មនុស្សនិងរងរបួសមនុស្សទេ។
សមត្ថកិច្ចបានបន្តទៀតថារថយន្តដែលចេញមកជួយអន្តរាគមន៍មានរថយន្តការិយាល័យអគ្គិភ័យចំនួន២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១១០ឡានស្មេីនឹង៤៤០ម៉ែត្រគូប ។
Qរថយន្តជំនួយមានរថយន្តក្រសួងមហាផៃ្ទចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ ឡានសើ្មនឹង៣០ម៉ែត្រគូប ។
រថយន្តខណ្ឌឫស្សីកែវចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៤ឡានសើ្មនឹង១៦ម៉ែត្រគូប ។
រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន០៦គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន០៦ឡានសើ្មនឹង៧០ម៉ែត្រគូប ។
រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១ឡានប្រេីប្រាស់ទឹកអស់ចំនួន០២ឡានស្មេីនឹង០៨ម៉ែត្រគូប ។
ករណីនេះក្រុមអ្នកបាញ់ពន្លត់ចប់នៅម៉ោង២០និង០០នាទីយប់នាថ្ងៃខែឆ្នាំដដែល ។





